អាជ្ញាធរក្រុង សិរីសោភ័ណឃាត់ខ្លួនមនុស្ស៣៨នាក់ ដែលល្មើសនឹងបម្រាម  សុខាភិបាល 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរក្រុងសិរីសោភ័ណបាន  បានចុះអនុវត្ត ធ្វើការផាកពិន័យចំពោះអ្នកដែលល្មើសនិងបម្រាម  ប្រមូលផ្តុំ  ការជួបជុំផឹកស៊ី  លេងកីឡា  ល្បែង ស៊ីសង ផ្សេងៗ  ធ្វើការផាកពិន័យតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។ នៅល្ងាចថ្ងៃទី០១  ខែកញ្ញា  ឆ្នាំ ២០២១ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។

លោក  ហ៊ឹល  រ៉ាយ៉ា  ប្រធានគណ:បញ្ជាការឯកភាពក្រុង សិរីសោភ័ណ  បានបញ្ជាក់ថា  ៖  ការអនុវត្តរឹតបន្តឹងនេះ  គឺធ្វើឡើងដូចភ្លៀងរលឹម  ដោយផ្តោតសំខាន់  មិនអនុញ្ញាត ឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា  ៖  ការជួបជុំផឹកស៊ី  លែងល្បែងស៊ីសង  សកម្មភាពលេងកីឡា  មានលក្ខណៈ ប្រមូលផ្តុំ ដែលល្មើសនឹងវិធានការសុខាភិបាល  គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។ ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់  មិនគោរពតាមវិធានការសុខាភិបាល  នឹងត្រូវមានការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

លោក  ហ៊ឹល  រ៉ាយ៉ា  ប្ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ  បានបញ្ជាក់ថា   ៖  អាជ្ញាធរបានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល  មានចំនួន៧ ទីតាំង  នៅក្នុងសង្កាត់ព្រះពន្លា ,  សង្កាត់អូរអំបិល  និងសង្កាត់កំពង់ស្វាយ  ឃាត់ខ្លួនបានសរុបចំនួន៣៨  ដើម្បីយកទៅធ្វើសំណាក  មុនធ្វើការផាកពិន័យ តាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ក្នុងនោះជាមួយការយកសំណាកទាំង៣៨នាក់  ជាលទ្ធផល វិជ្ជមាន កូវីដ -១៩ម្នាក់  ត្រូវបានយកទៅព្យាបាល  បន្ទាប់មកនឹងធ្វើការពិន័យតាមវិធានការរដ្ឋបាល៕ ដោយ​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print