ខេត្តបន្ទាយមានជ័យៈ អាជ្ញាធរក្រុងសិរីសោភ័ណបាន បានចុះអនុវត្ត ធ្វើការផាកពិន័យចំពោះអ្នកដែលល្មើសនិងបម្រាម ប្រមូលផ្តុំ ការជួបជុំផឹកស៊ី លេងកីឡា ល្បែង ស៊ីសង ផ្សេងៗ ធ្វើការផាកពិន័យតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ។ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណ:បញ្ជាការឯកភាពក្រុង សិរីសោភ័ណ បានបញ្ជាក់ថា ៖ ការអនុវត្តរឹតបន្តឹងនេះ គឺធ្វើឡើងដូចភ្លៀងរលឹម ដោយផ្តោតសំខាន់ មិនអនុញ្ញាត ឲ្យមានសកម្មភាពនៃការជួបជុំផ្សេងៗ ដូចជា ៖ ការជួបជុំផឹកស៊ី លែងល្បែងស៊ីសង សកម្មភាពលេងកីឡា មានលក្ខណៈ ប្រមូលផ្តុំ ដែលល្មើសនឹងវិធានការសុខាភិបាល គឺអាជ្ញាធរអនុវត្តដោយគ្មានការលើកលែង។ ពិសេសចំពោះអ្នកដែលមិនពាក់ម៉ាស់ មិនគោរពតាមវិធានការសុខាភិបាល នឹងត្រូវមានការផាកពិន័យ តាមច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោក ហ៊ឹល រ៉ាយ៉ា ប្ប្រធានគណៈបញ្ជាការឯកក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ៖ អាជ្ញាធរបានធ្វើការប្រមូលអ្នកដែលល្មើស នឹងបម្រាមសុខាភិបាល មានចំនួន៧ ទីតាំង នៅក្នុងសង្កាត់ព្រះពន្លា , សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ឃាត់ខ្លួនបានសរុបចំនួន៣៨ ដើម្បីយកទៅធ្វើសំណាក មុនធ្វើការផាកពិន័យ តាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ក្នុងនោះជាមួយការយកសំណាកទាំង៣៨នាក់ ជាលទ្ធផល វិជ្ជមាន កូវីដ -១៩ម្នាក់ ត្រូវបានយកទៅព្យាបាល បន្ទាប់មកនឹងធ្វើការពិន័យតាមវិធានការរដ្ឋបាល៕ ដោយ វណ្ណា