ប្រទេសដែលអនុវត្តច្បាប់តានតឹងបំផុតលើពិភពលោកសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩

ចែករំលែក៖

ប្រទេសអារ៉ាប់ប៊ី សាអូឌិត បានសមជាមួយទិដ្ឋភាពកម្លាំងសន្តិសុខ ដើរល្បាតនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ហើយតែងតែស្នើដល់ពលរដ្ឋបង្ហាញកាត់ចាក់វ៉ាក់សាំង គ្រប់ពេលវេលា ។ ក្នុងពេលដែលប្រទេសជុំវិញពិភពលោក បានបិទទ្វារ ឬអនុវត្តការរិតត្បិត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ បំប្លែងថ្មីដែលតា។ ប្រទេសអារ៉ាប៊ីសាអូឌិន បានប្តេជ្ញាក្នុងការអនុវត្តយុទ្ធសាស្ត្រចចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអស់ ដើម្បីរក្សាការបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន។ មកទល់ពេលនេះ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេស អារ៉ាប់ប៊ីសាអូឌិត មានប្រសិទ្ធភាពខ្ពស់។ ចាប់តាំអពីប្រទេសនេះអនុវត្តច្បាប់ថ្មីដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅថ្ងៃទី ១ខែសីហា ក្នុងនោះបានហាមប្រាំពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងទៅកាន់ទីប្រជុំជន មានដូចជា ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន និងទីតាំងនានា។ ទំាងនោះហើយធ្វើឲ្យពលរដ្ឋត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីអាចធ្វើដំណើរបានគ្រប់ទីកន្លែង។ ចំនួនអ្នកចាក់វ៉ាក់សំាងបានច្រើន ជួយឲ្យប្រទេសនេះមានករណីឆ្លងកូវីដ១៩ថយចុះយ៉ាងខ្លាំង។ ប៉ុន្តែប្រទេសអារ៉ាប់ប៊ី សាអូឌិត ជួបនៅឧបស័គជាច្រើន ក្នុងការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំង។ ប្រទេសមានពលរដ្ឋជាង ៣៥លាននាក់ គឺជាឧទាហរណ៍បង្ហាញឲ្យឃើញថាអ្វីបានកើតឡើងនៅលើប្រទេសដែលបង្ខំឲ្យពលរដ្ឋចាក់វ៉ាក់សាំង។ នាង Rawan និស្សិតច្បាប់ម្នាក់បានឲ្យដឹងថា «មនុស្សគ្រប់គ្នាកំពុងតែរងគំនាប់ឲ្យចាក់វ៉ាក់សាំង ហើយនាងបានចាក់ដូសទីមួយរួចរាល តែមិនទាន់ចាក់ដូសទីពីរឡើយ។ ជាមួយគ្នានេះដែរ មន្ត្រីសុខាភិបាល អារ៉ាប៊ី សាអូឌិត បានបញ្ជាក់ពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។ ការបង្ខំពលរដ្ឋចាក់វ៉ាក់សាំង គឺដើម្បីការពារសហគមន៍រួចផុតពីកូវីដ១៩៕ដោយ៖ធីរីណា

...

រូបថត៖Wall Street Journal..

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print