រដ្ឋបាលខេត្តព្រៃវែង រកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៧នាក់​ (ជាសះស្បើយចំនួន២៤នាក់)និងស្លាប់ចំនួន ១នាក់

ចែករំលែក៖

ខេត្តព្រៃវែង, នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៧នាក់​ (ជាសះស្បើយចំនួន២៤នាក់)និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់
២- ស្រុកកំពង់ត្របែក ចំនួន ​៨នាក់
៣-ស្រុកពាមរក៍ ចំនួន ៥នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ​៥នាក់
៥- ស្រុកមេសាង ចំនួន ៣នាក់
៦- ស្រុកកំចាយមារ ចំនួន ២នាក់
៧- ស្រុកពាមជរ ចំនួន ១នាក់
៨- ស្រុកពារាំង ចំនួន ១នាក់
៩- ស្រុកសុីធរកណ្តាល ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print