ភ្នំពេញ, នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំក្រុមប្រតិបត្តិការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមអនឡាញ (Zoom) ដើម្បីពិភាក្សា និងរៀបចំខ្លឹមសារសម្រាប់កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិខែកញ្ញា តុលា វិច្ឆិកា និង ឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២១ ដោយមានសមាជិក សមាជិកា ចូលរួមចំនួន ១៣នាក់។
នៅក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ ក្នុងនាមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល បំផុសនូវគោលគំនិតសំខាន់ៗដើម្បីផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិជាបន្តបន្ទាប់ ក៏ដូចជារៀបចំផែនការតទៅមុខទៀត សំដៅធ្វើយ៉ាងណាឱ្យសម្រេចបានគោលដៅដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕
ដោយ, សិលា