លោក ហ៊ុនម៉ានី បង្ហាញពីបទពិសោធន៍ជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់លោក ! 

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់ RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថាវាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុកតែងតែអប់រំណែនាំ ជាពិសេសគំនិតដែលអោយរូបខ្ញុំបានយល់ច្បាស់ថាអ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌ ‘នយោបាយដែលមានលក្ខណៈសមស្របទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជាក្នុងនាមជាអ្នកនយោបាយមកពីគណបក្សដឹកនាំប្រទេសជាតិ’

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា,

១) ខ្ញុំឈ្មោះ ហ៊ុន ម៉ានី ជាពលរដ្ឋខ្មែរដែលជឿជាក់ ជ្រើសរើស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដូចប្រជាពលរដ្ឋរាប់លានអ្នកដែលបានបោះឆ្នោតលើសលប់គាំទ្រCPPគ្រប់ការបោះឆ្នោត។ សំឡេងរបស់ខ្ញុំជាសំឡេងពលរដ្ឋខ្មែរមួយរូប។

២) ខ្ញុំជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជាដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ បេសកកម្មក្នុងការរំដោះជាតិ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិក្រោមរដ្ឋធម្មនុញតែមួយ អភិវឌ្ឍប្រទេសជាតិគ្រប់ដំណាក់កាលដោយចេញពីបាតដៃទទេ និងការនៅជាមួយប្រជាជនគ្រប់គ្រា និងគ្រប់កាលៈទេសៈជាពិសេសក្នុងគ្រាលំបាកមិនថាគ្រោះមហន្តរាយទឹកជំនន់ ឬក្នុងដំណាក់កាលកូវីដ១៩ គណបក្សប្រជាជននៅជាមួយប្រជាជន និងរួមដោះស្រាយបញ្ហា និងផ្តល់ការផ្គត់ផ្គង់ជូនប្រជាជន។ CPP បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើនហើយ ហើយទោះមិនបានល្អឥតខ្ចោះប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា កន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print