លោក ជិន ម៉ាលីន តំណាងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​រយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ជិន ម៉ាលីន ក្រសួង​យុត្តិធម៌​​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងនាមលោកតំណាងដ៏ខ្ពង់ខ្ពស់ របស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្តីពីការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមប្រព័ន្ធវីដេអូហ្ស៊ូម ដែលមានការចូលរួមពី ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ស្ថាប័នតុលាការ ស្ថាប័នវិជ្ជាជីវៈ គ្រឹះស្ថានអប់រំ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិសរុប ១១០ អង្គភាព។

សិក្ខាសាលានេះ បានធ្វេីឡេីងនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានគោលបំណងផ្តល់ឪកាសជូនដល់គ្រប់ភាគីពាក់ព័ន្ធបានពិនិត្យ ផ្តល់យោបល់ និងធាតុចូលបន្ថែម លើសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានតាក់តែង និងរៀបចំឡើងពីការសិក្សាស្រាវជ្រាវលើ អត្ថបទច្បាប់ជាតិ-អន្តរជាតិ ឯកសារពាក់ព័ន្ធនឹងការអនុវត្តរបស់កម្ពុជា ការចុះទៅសិក្សាផ្ទាល់នៅអង្គភាពថ្នាក់ក្រោមជាតិនិងស្ថាប័នតុលាការ ព្រមទាំងការសិក្សាពីបទពិសោធន៍បណ្តាលប្រទេសដទៃ ក៏ដូចជាធាតុចូលដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំង ៤ លើកកន្លងមក។

សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនេះ ក៏មានការចូលរួមសហការនិងគាំទ្រផងដែរពីសហភាពអឺរ៉ុបនៅកម្ពុជា EU និងអង្គការ OXFAM នៅកម្ពុជា៕ ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print