ខេត្តព្រះសីហនុ : គិតត្រឹមថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈសម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ពីលោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន មានដូចខាងក្រោម៖
១.លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកស្រីឧបត្ថម្ភថវិកា ១០០.០០០ដុល្លារអាមេរិក។
២.លោក LIAO JUNG YUEH អគ្គនាយកក្រុមហ៊ុន ជីរីតា អ៉ិនវេសម៉ិន ឧបត្ថម្ភថវិកា ២០០.០០០ដុល្លារអាមេរិក។
៣.លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លារអាមេរិក។
៤.លោកឧកញ៉ា លាង ឃុន និងលោកស្រី ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភដែក ១៦លី ១៤.៦៥តោន ដែក ១២លី ៤.៩២តោន។
៥.លោកឧកញ៉ា លី គួង និងលោកស្រី ឧបត្ថម្ភថវិកា ៥០.០០០ដុល្លារអាមេរិក។
៦.លោក សាន ហេង ក្រុមហ៊ុន ហេង សម្បត្តិ ឧបត្ថម្ភថវិកា ៥០.០០០ដុល្លារអាមេរិក។
៧.ឧកញ៉ា ខូវ សម្បត្តិ និងលោកស្រី ឧបត្ថម្ភស៉ីម៉ងត៍ ២៥០ តោន។
៨.លោក កែវ សុផល និងអ្នកស្រី ក្រុមហ៊ុនរ៉ូយ៉ាល់មេគង្គ ឧបត្ថម្ភថវិកា ១០.០០០ដុល្លារអាមេរិក។
៩.ក្រុមហ៊ុន WHITE SAND GROUP ឧបត្ថម្ភថវិកា ២០.០០០ដុល្លារអាមេរិក។
១០.ក្រុមហ៊ុន SHOU MING KE JI YUAN Co,Ltd ឧបត្ថម្ភថវិកា ១០.០០០ដុល្លារអាមេរិក។
១១.ក្រុមហ៊ុន លី ហាវ អ៉ិនធើណេសិនណល ហូធែល ឧបត្ថម្ភថវិកា ២០.០០០ដុល្លារអាមេរិក។
១២.លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រី ថវិកា ឧបត្ថម្ភថវិកា ៥០.០០០ដុល្លារអាមេរិក។
១៣.អ្នកឧកញ៉ា ចេន ហ្ស៊ី និងលោកស្រី ឧបត្ថម្ភថវិកា ១០០.០០០ដុល្រលាអាមេរិក។
១៤.លោក សុខ សំណាង និងលោកស្រី ឧបត្ថម្ភថវិកា ៥០ ដុល្លារអាមេរិក។
អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទទឹង ៣៣ម៉ែត្រ បណ្តោយ ៩០ម៉ែត្រ មានកម្ពស់មួយជាន់ អាចដាក់គ្រែបានចំនួន ៣៥៦គ្រែ (គ្រែមួយជាន់) និងគ្រែចំនួន ៧១២ (គ្រែពីរជាន់)។ ហើយអគារតេជោព្យាបាលជំងឺកូវីដ-១៩ បាន និងកំពុងចដំណើរការសាងសង់យ៉ាងមមាញឹក ដោយប្រើប្រាស់រយ:ពេល ០៣ខែ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះលោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន និងបងប្អូនសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈបំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ដោយមិនគិតថ្លៃ ហើយក៏ជាសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមពីលោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងផងដែរ។
លោកអភិបាលខេត្ត សង្ឃឹមនឹងជឿជាក់ថា លោក លោកស្រី លោកឧកញ៉ា ក្រុមហ៊ុន រោងចក្រ និងសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារ:បំរើឱ្យការងារសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ និងបញ្ចប់នាពេលខាងមុខ ។
សូមជម្រាបជូនផងដែរថា នៅក្នុងយុទ្ធនាការនៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានទទួលសមិទ្ធផលជាច្រើនបំរើឱ្យវិស័យសុខាភិបាលមានដូចជា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ម៉ាស៊ីនផលិតអុកស៉ីសែន អគារព្យាបាលជំងឺកូវីដ-១៩ អគារព្យាបាលសម្រាប់ពិរុទ្ធជន និងជនត្រូវចោទ និងអគារតេជោព្យាបាលជំងឺកូវីដ-១៩៕ ឆ្លាម សមុទ្រ