ចំនួនអ្នកចាក់វ៉ាក់សាំងបានច្រើន សិង្ហបុរីចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរ

ចែករំលែក៖

នៅក្នុងប្រទេសសិង្ហបុរី មានពលរដ្ឋដល់ទៅ៨០%ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប៉ុន្តែរដ្ឋាភិបាលនៅតែបើកទ្វារដោយប្រុងប្រយ័ត្នខ្ពស់ហើយបើកសន្សឹមៗ បើទោះបីរងគំនាបយ៉ាងខ្លាំងស្តីពីការរក្សាកំណើនសេដ្ឋកិច្ចក្តី។ លោក Ronney Ng អ្នកលក់វត្ថុអនុស្សាវរីយ៍នៅតាមផ្លូវតំបន់ទេសចរណ៍នៃប្រទេសសិង្ហបុរីបានឱ្យដឹងថា លោកទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃពីការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ។ លោក Ronney Ng បានបញ្ជាក់ថា ការរកស៊ីរបស់លោកគឺពឹងផ្អែកទៅលើអ្នកទេសចរទាំងស្រុង។ យើងនឹងជួបផលលំបាកយ៉ាងខ្លាំង នៅពេលមិនមានអ្នកទេសចរ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សិង្ហុបរី គឺជាប្រទេសនាំមុខគេនៅក្នុងការបើកទ្វារសេដ្ឋកិច្ចឡើងវិញ បើទោះបីបើកយឺតៗក្តី។ ការពាក់ម៉ាស់គឺត្រូវតែអនុវត្តជាប់ជានិច្ចនៅទីសាធារណៈ។ ការជួបជុំគ្នានៅតែមានកំណត់ ហើយត្រូវតែបើកកម្មវិធីតាមការការឆ្លងកូវីដ-១៩ជាប្រចាំ។ ចាប់ពីសប្តាហ៍ក្រោយ សិង្ហបុរីនឹងអនុញ្ញាតឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពីប្រទេសអាល្លឺម៉ង់និងប៊្រុយណេ។ ក្រៅពីប្រទេសទាំងពីរ សិង្ហបុរីនឹងត្រួតពិនិត្យទៅលើប្រទេសមួយចំនួនដែលអាចអនុញ្ញាតឲ្យចូលមកកម្សាន្តនៅក្នុងប្រទេសិង្ហបុរី។ លោក Peter Collignon វេជ្ជបណ្ឌិតស្តីពីជំងឺឆ្លងនៅមន្ទីរពេទ្យ Canberra នៃប្រទេសអូស្ត្រាលី បានឱ្យដឹងថា «សិង្ហបុរីគឺជាគំរូដើម្បីឲ្យអូស្ត្រាលីរៀនសូត្រតាម។ យើងត្រូវតែបើកទូលាយ និង រស់នៅជាមួយកូវីដ-១៩ »។ កាលពីឆ្នាំ២០១៩មុនពេលផ្ទុះកូវីដ-១៩ សិង្ហបុរីទទួលភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសនេះដល់ទៅ ១៩,១លាននាក់ ក្នុងនោះមានប្រទេសចិន ឥណ្ឌូនេស៊ី និងឥណ្ឌា មានអ្នកទេសចរប្រមាណ៤០%នៃអ្នកទេសចរទាំងអស់៕ដោយ៖ធីរីណា

ប្រទេសសិង្ហបុរីនិងប្រទេសសិង្ហបុរីនៅលើទឹកដីនៃប្រទេសចិនប្រឆាំងនឹងជំងឺកូវីដ ១៩ ។ រូបថត៖AP.

នៅក្រោមបទប្បញ្ញត្តិថ្មីតម្រូវការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចនៅពេលមនុស្សទៅតំបន់សាធារណៈ។ ប្រភព៖Reuters.

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print