ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចទីតាំងកម្សាន្តយីហោ«ប៊្លូឆីលី» តាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្តល្មេីសនិឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះធ្វើរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លិប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លិបកម្សាន្តទទួលភ្ញៀវចូលផឹកសុី រាំរែក ពពាក់ពពួនគ្នាយ៉ាងច្រេីនកុះករ ទេីប
កម្លាំងអាជ្ញាធរជំនាញចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុបជាង៥០នាក់ និងដកហូតវត្ថុតាងជាច្រេីនផងដែរ ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចមក កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដេីម្បីធ្វេីតេស្ដរកមេរោគកូវីដ-១៩ និងជំងឺបំប្លែងថ្មីដែលតា ដោយអនុវត្តតាមនីតិវិធីច្បាប់ផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ