មនុស្សប្រុសស្រីជាង៥០នាក់​និងសម្ភារមួយចំនួនធំត្រូវកម្លាំងចម្រុះខណ្ឌដូនពេញចុះបង្ក្រាបនៅកន្លែងផឹកសុីរាំលេងកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងចម្រុះ​នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះបង្ក្រាបនិងឃាត់ខ្លួន​មនុស្សប្រុសស្រីជាង៥០នាក់​ កាលពីវេលាម៉ោង១១​ និង៥០នាទីយប់​ ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចទីតាំងកម្សាន្ត​យីហោ«ប៊្លូឆីលី​» តាមបណ្ដោយផ្លូវលេខ១៧៨​ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្តល្មេីសនិឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ​ ។

​ ក្នុងប្រតិបត្តិការនេះ​ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ​ នៃគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ បានចុះធ្វើរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លិប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លិបកម្សាន្ត​ទទួលភ្ញៀវចូលផឹកសុី​ រាំរែក​ ពពាក់ពពួនគ្នាយ៉ាងច្រេីនកុះករ​ ទេីប
កម្លាំងអាជ្ញាធរជំនាញចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុបជាង៥០នាក់​ និងដកហូតវត្ថុតាងជាច្រេីនផងដែរ​ ។

​ ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចមក កម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ បានដឹកពួកគេទៅកាន់សាលាខណ្ឌ​ទាំងយប់​ ដេីម្បីធ្វេីតេស្ដរកមេរោគកូវីដ-១៩​ និងជំងឺបំប្លែងថ្មីដែលតា​ ដោយអនុវត្តតាមនីតិវិធីច្បាប់ផងដែរ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print