ខេត្តកណ្តាល ៖ ពិតជាមនុស្សអប្រិយចិត្តតិរច្ឆានមែនដែលស្ត្រីជាម្ដាយម្នាក់មានគំ
និតដ៏ស្មោកគ្រោកហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ត្រូវនិឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ។
លោកវរ:សេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលបន្ទុកបានដឹងថា ជនរងគ្រោះមាន ឈ្មោះ ម. ស.ម ភេទស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ព្រែកសំរោងទី២ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស រីឯជនសង្ស័យមានចំនួន២នាក់
ទី១-ឈ្មោះ មួង ចាក ហៅ តាក់ ភេទប្រុស អាយុ៤៧ ឆ្នាំមានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុខរបរ កសិករ (ត្រូវជាឪពុកចុង)។
២-ឈ្មោះ ជាន ហ៊ុច ភេទ ស្រី ៥០ឆ្នាំ មានទីលំនៅភូមិ ព្រែករការ ឃុំ ព្រែករការ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល មមុខរបរមិនពិតប្រាកដ។ (ត្រូវជាម្ដាយបង្កើតឃាត់ខ្លួន) លោក សុឹម គឹមស៊ុនបានបន្ថែមទៀតថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មមិនចាំថ្ងៃកំឡុង ខែមីនា ឆ្នាំ២០២០ឈ្មោះ ជាន ហុ៊ច អាយុ ៥០ឆ្នាំ ត្រូវជាម្តាយបង្កេីតរបស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួន ទៅមានប្តីថ្មីមួយទៀតឈ្មោះ មួង ចាត ហៅ តាក់(ជនសង្ស័យ) រស់នៅភូមិឃុំកេីតហេតុខាងលេី រហូតដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១វេលាម៉ោង ០៨:០០នាទីម្តាយបង្កើតរបស់ជនរងគ្រោះបានមកដល់ផ្ទះឪពុកបង្កើតរបស់ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ពេលឪពុករបស់ជនរងគ្រោះបានអនុញ្ញាតអោយនៅជាមួយជនរងគ្រោះមួយយប់ លុះស្អែកឡេីងវេលាម៉ោង ១៦:៣០នាទី ពេលឪពុករបស់ជនរងគ្រោះទៅចំការបាត់ ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះបានយកជនរងគ្រោះទៅបាត់ ពេលឪពុកជនរងគ្រោះត្រឡប់មកពីចំការវិញមិនឃេីញកូនស្រីរបស់ខ្លួន ក៏តាមរកដល់ម្តុំផ្លូវជាតិលេខ៣ស្រុកកណ្តាលស្ទឹងតែពុំឃេីញក៏ត្រឡប់មកផ្ទះវិញ ។
លុះដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង៨នឹង០០ ព្រឹក ម្តាយបង្កើតរបស់ជនរងគ្រោះបាននាំ ជនរងគ្រោះត្រឡប់មកផ្ទះវិញ ហេីយបានសុំរួមរស់ជាមួយប្តីដេីមវិញ តែឪពុកជនរងគ្រោះមិនព្រមអោយនៅទេ តែម្តាយជនរងគ្រោះមិនព្រមចេញ ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត លុះស្អែកពេលឪពុកជនរងគ្រោះទៅបេះបន្លែបាត់ ម្តាយបង្កើតជនរងគ្រោះបានលួចលុយចំនួន៥០០ដុល្លាររត់គេខ្លួនបាត់ ពេលនោះជនរងគ្រោះបាននិយាយប្រាប់ឪពុកបង្កើត របស់ខ្លួនថា ពេលជនរងគ្រោះមករស់នៅជាមួយ ម្តាយរបស់ខ្លួននិងឪពុកចុងនៅភូមិឃុំកេីតហេតុ ម្តាយបានវាយធ្វេីបាបរាល់ថ្ងៃចំណែកឪពុកចុងបានក៍បានវាយធ្វើបាបរាល់ថ្ងៃ និងបានចាប់រំលោភចំនួន៤ ដង លើកទី១ពេលយប់នៅលេីផ្ទះរបស់ជនសង្ស័យតែមិនបានសំរេច លេីកទី២ ទី៣ នឹងទី៤ នៅលេីផ្ទះដដែលបានសំរេច ដោយម្តាយជាអ្នករួមគំនិត ជួយចាប់ហែកជេីងជនរងគ្រោះទាំងសងខាង ដេីម្បីអោយជនសង្ស័យរំលោភ រាល់ពេលម្តងៗ។
ហើយជនសង្ស័យទាំងពីរនាក់តែងតែវាយធ្វើបាប និងគំរាមជនរងគ្រោះមិនអោយប្រាប់អ្នកណា លឺដូចនោះឪពុកបង្កើតរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលសង្កាត់តាខ្មៅ ហេីយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ តាខ្មៅបានណែនាំឲ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៏នគរបាលរដ្នបាលឃុំ ព្រែករការ ក្រោយទទួលបានកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំ ព្រែករការបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដេីម្បីកសាងសំនុំរឿងតាមនីតិវិធី៕
ដោយ៖ ស សម