ម្ដាយចិត្តអប្រិយចាប់កូនស្រីបង្កើតឲ្យឪពុកចុងចាប់រំលោភបានសម្រេចច្រើនដង

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិតជាមនុស្សអប្រិយចិត្តតិរច្ឆានមែនដែលស្ត្រីជាម្ដាយម្នាក់មានគំ
និតដ៏ស្មោកគ្រោកហ៊ានចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ សុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស. ២៥៦៥ត្រូវនិឹងថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ ២០២១ នៅចំណុចភូមិ​ព្រែក​រកា ឃុំ​ព្រែក​រកា ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ ។

លោកវរ:សេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងទទួលបន្ទុកបានដឹងថា ជនរងគ្រោះមាន ឈ្មោះ​ ម. ស.ម ភេទស្រី អាយុ​ ១២​ឆ្នាំ​ មានទីលំនៅ​ភូមិ​ ព្រែក​សំរោង​ទី២​ សង្កាត់​ តាខ្មៅ​ ក្រុង​ តាខ្មៅ​ ខេត្ត​កណ្ដាល​ មុខ​របរ​សិស្ស រីឯជនសង្ស័យមានចំនួន២នាក់
ទី១-ឈ្មោះ​ មួង​ ចាក​ ហៅ​ តាក់ ភេទប្រុស អាយុ​៤៧ ឆ្នាំ​មានទីលំនៅ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។ មុខរបរ​ កសិករ​ (ត្រូវ​ជាឪពុក​ចុង)។
២-ឈ្មោះ​ ជាន​ ហ៊ុច​ ភេទ​ ស្រី​ ៥០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល​ មមុខរបរមិន​ពិត​ប្រាកដ​។ (ត្រូវជាម្ដាយបង្កើតឃាត់ខ្លួន) លោក សុឹម គឹមស៊ុនបានបន្ថែមទៀតថា បើយោងតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មមិនចាំថ្ងៃកំឡុង ខែមីនា​ ឆ្នាំ​២០២០​ឈ្មោះ​ ជាន​ ហុ៊ច​ អាយុ​ ៥០ឆ្នាំ​ ត្រូវ​ជាម្តាយបង្កេីត​របស់​ជនរងគ្រោះ​ បាន​ចុះចោលប្តីរបស់ខ្លួន​ ទៅ​មានប្តីថ្មី​មួយទៀតឈ្មោះ​ មួង​ ចាត​ ហៅ​ តាក់​(ជនសង្ស័យ​)​ រស់​នៅ​ភូមិ​ឃុំ​កេីតហេតុ​ខាងលេី​ រហូត​ដល់​ថ្ងៃ​ទី​២៦​ កក្កដា​ ឆ្នាំ​២០២១​វេលាម៉ោង​ ០៨​:០០នាទី​ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​មកដល់ផ្ទះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​ ហេីយ​បានសុំជួបជនរង​គ្រោះ​មួយថ្ងៃ​ ពេល​ឪពុក​របស់​ជនរងគ្រោះ​បាន​អនុញ្ញាត​អោយ​នៅជាមួយ​ជនរងគ្រោះ​មួយយប់​ លុះស្អែក​ឡេីង​វេលាម៉ោង​ ១៦:៣០នាទី​ ពេល​ឪពុក​របស់​ជនរងគ្រោះ​ទៅចំការ​បាត់​ ស្រាប់តែម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅបាត់​ ពេល​ឪពុក​ជនរងគ្រោះ​ត្រឡប់​មក​ពីចំការ​វិញ​មិន​ឃេីញ​កូន​ស្រី​របស់​ខ្លួន​ ក៏តាមរក​ដល់​ម្តុំ​ផ្លូវ​ជាតិ​លេខ​៣ស្រុកកណ្តាល​ស្ទឹង​តែពុំ​ឃេីញ​ក៏ត្រឡប់​មកផ្ទះ​វិញ​ ។

លុះដល់​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០២១វេលាម៉ោង​៨នឹង០០ ព្រឹក ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​នាំ​ ជនរងគ្រោះ​ត្រឡប់មកផ្ទះ​វិញ​ ហេីយ​បានសុំរួមរស់ជាមួយ​ប្តី​ដេីមវិញ​ តែ​ឪពុក​ជនរងគ្រោះ​មិនព្រម​អោយនៅ​ទេ​ តែម្តាយជនរង​គ្រោះ​មិន​ព្រម​ចេញ​ ក៏ដេកស្នាក់នៅផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត​ លុះស្អែក​ពេល​ឪពុក​ជនរងគ្រោះ​ទៅបេះបន្លែបាត់​ ម្តាយ​បង្កើត​ជនរងគ្រោះ​បាន​លួច​លុយ​ចំនួន​៥០០ដុល្លារ​រត់​គេខ្លួន​បាត់​ ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ឪពុក​បង្កើត របស់​ខ្លួន​ថា​ ពេល​ជនរងគ្រោះ​មករស់នៅជាមួយ​ ម្តាយ​របស់​ខ្លួន​និង​ឪពុក​ចុងនៅភូមិ​ឃុំ​កេីតហេតុ​ ម្តាយ​បាន​វាយធ្វេីបាបរាល់ថ្ងៃ​ចំណែក​ឪពុក​ចុង​បានក៍បានវាយ​ធ្វើ​បាប​រាល់ថ្ងៃ​ និងបាន​ចាប់រំលោភចំនួន​៤​ ដង​ លើក​ទី​១ពេល​យប់នៅលេីផ្ទះរបស់ជន​សង្ស័យ​តែមិនបានសំរេច​ លេីកទី២​ ទី៣​ នឹងទី៤​ នៅលេី​ផ្ទះ​ដដែល​បានសំរេច​ ដោយ​ម្តាយ​ជាអ្នករួមគំនិត ជួយចាប់ហែកជេីងជនរង​គ្រោះ​ទាំង​សងខាង​ ដេីម្បី​អោយ​ជនសង្ស័យ​រំលោភ​ រាល់ពេល​ម្តង​ៗ។
ហើយជនសង្ស័យ​ទាំង​ពីរ​នាក់​តែង​តែ​វាយ​ធ្វើ​បាប​ និង​គំរាម​ជនរងគ្រោះ​មិនអោយប្រាប់អ្នកណា​ លឺដូចនោះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​សង្កាត់​តាខ្មៅ​ ហេីយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលសង្កាត់​ តាខ្មៅ​បាន​ណែនាំ​ឲ្យ​មកដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​ឃុំ​ ព្រែក​រការ​ ក្រោយ​ទទួល​បាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ ព្រែក​រការ​បានចុះស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំងពីរបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print