ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពសង្ស័យមានវិបត្តិក្នុងគ្រួសារទើបគិតខ្លីបែបនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង២ថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០២១នៅចំណុចភូមិ រោងដំរីឃុំស្វាយចេក ស្រុករំដួល ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះគង់ រស្មី អាយុ ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិរោងដំរី ស្រុករំដួលខេត្តស្វាយរៀង។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យចុះពិនិត្យសពនិងធ្វើតេស្ត កូវីដ១៩ដោយលទ្ធផលអវិជ្ជមាន សន្និដ្ឋានថាពិតជាធ្វើអត្តឃាតចងក ខ្លួនឯងពិតប្រាកដមែនខណ:មិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ។
បើតាមអ្នកភូមិបានអោយដឹងថាគ្រួសារមួយនេះគឺមានជំងឺវិកលចរិកទាំងអស់ដោយធ្វើអោយបុរសខាងលើអន់ចិត្ត
តូចចិត្តទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្ដង។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយសាច់ញាត្តិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន