បុរសម្នាក់គិតខ្លីចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពសង្ស័យមានវិបត្តិក្នុងគ្រួសារទើបគិតខ្លីបែបនេះ។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង២ថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០២១នៅចំណុចភូមិ រោងដំរីឃុំស្វាយចេក ស្រុករំដួល  ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះគង់ រស្មី អាយុ ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិរោងដំរី ស្រុករំដួលខេត្តស្វាយរៀង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យចុះពិនិត្យសពនិងធ្វើតេស្ត កូវីដ១៩ដោយលទ្ធផលអវិជ្ជមាន សន្និដ្ឋានថាពិតជាធ្វើអត្តឃាតចងក ខ្លួនឯងពិតប្រាកដមែនខណ:មិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាដកម្មនោះទេ។

បើតាមអ្នកភូមិបានអោយដឹងថាគ្រួសារមួយនេះគឺមានជំងឺវិកលចរិកទាំងអស់ដោយធ្វើអោយបុរសខាងលើអន់ចិត្ត
តូចចិត្តទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្ដង។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយសាច់ញាត្តិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print