ខេត្តត្បូងឃ្មុំ ៖ ដោយទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល ឃុំកោះពី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ គឺលោកតា ដូង ញ័រ មានអាយុ ៧៩ឆ្នាំ និងយាយ ដូង ត្រាវ អាយុ៦៩ឆ្នាំ នាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ណែនាំឲ្យលោក ជិន ប៊ុន ធឿន និងក្រុមការងារមនុស្សធម៌ចុះជួប ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ លោកតា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈ ។
អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នៅពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា:
១-អង្ករ ១០០គីឡូ
២-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៣-វិទ្យុស្តាប់ ០១ គ្រឿង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៥កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-មុង ០២
១៣-ភួយ ០២
១៤-ពូក ០១
១៥-ស្បែកជើង ០១គូ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១
២៣-ច្រាសដុសធ្មេញ ០៥ឈុត
២៤-សាប៊ូ ១២ដុំ
២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។
សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា ហេីយក៏នៅលីវទាំងពីរនាក់ផងដែរ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ ។ សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កម្រៃសម្រាប់ចិញ្ចឹមជីវិត ។ ហើយជីវភាពរស់នៅសព្វថ្ងៃនេះ មួយផ្នែកទៀតបានអ្នកភូមិជិតខាង និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ៕
ដោយ, សិលា