ខេត្តបន្ទាយមានជ័យ, នាព្រឹក ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នេះ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ,លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ , លោក យ៉ាង គឹមហ៊ុយ សប្បុរជនបានអញ្ចើញ ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅចំណុចបឹងជង្រុង ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអញ្ជើញសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ និងពិនិត្យទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងចំណុចបឹងជង្រុង ដូចជា ផ្លូវថ្នល់ ផ្ទះប្រជាពលរដ្ឋ សំណង់អគារសាលារៀន , ប៉ុស្តិ៍សុខភាព , អគារស្នាក់ការកាកបាទក្រហម, អគារស្នាក់ការគណបក្សឃុំ អាគារស្នាក់ការភូមិ, អគារប៉ុស្តិ៍នគរបាលនិង អគារស្នាក់ការអាវុធហត្ថ ជាដើម..។ល៕
ដោយ, សិលា