ខេត្តព្រះវិហា៖ ទំនប់អាងទឹកកន្ទួត ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារ និងជួសជុលឡើងវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខ ។
នៅពេលបញ្ចប់ការដ្ឋាននេះ ទំនប់អាងទឹកកន្ទួត នឹងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំកសិកម្ម ដល់បងប្អូនគ្រួសារកងទ័ព នៃកងពលធំលេខ៨ ប្រមាណ ១៨០គ្រួសារ ៕
ដោយ៖ សុខ ខេមរា
...