កូរ៉េខាងត្បូងកំពុងតែរៀបចំអន្ទាក់ដាក់កូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថាៈ​ ក្រសួងការពារជាតិកូរ៉េខាងត្បូង​បានប្រកាសសាងសង់ប្រព័ន្ធការពារកាំភ្លើងធំរថក្រោះសម្រាប់ទប់ទល់និងកូរ៉េខាងជើង ដែលបង្កើតការគម្រាមកំហែងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀតកូរ៉ែខាងជើងបានបង្កើត​ប្រព័ន្ធមីស៊ីល​MRLS សម្រាប់វាយប្រហារកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក​ Moon Sang Gyun បានឲ្យដឹងថា កម្លាំងទាហានកូរ៉េខាងត្បូងបានបង្កើតប្រព័ន្ធវាយប្រហារថ្មី ទប់ទល់និងការគម្រាមកំហែងពីកូរ៉េខាងជើង។ លោក​បន្តទៀតថា កម្លាំងទាហានកំពុងតែបង្កើតការត្រួតពិនិត្យ ដោយមានយន្តហោះសើុបការណ៍គ្មានមនុស្សបើក តាមដានរាល់សកម្មភាពរបស់កូរ៉េខាងជើង។
កាលពីសប្តាហ៍កន្លងមកកូរ៉េខាងជើងបានបាញ់កាំភ្លើងធំទំហំ៣០០មីលីម៉ែត្រចូលទៅដែនសមុទ្រ ជាការត្រៀមលក្ខណះវាយប្រហារទៅលើទីក្រុងស៊េអូល។
ក្រុមអ្នកវិភាគបានបញ្ជាក់ថាកូរ៉េខាងត្បូងនិងអាមេរិកបានត្រៀមលក្ខណះរួចរាល់សម្រាប់ស្វាគមន៍ការវាយប្រហាររបស់កូរ៉េខាងជើង។ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានវាយប្រហារនោះ រដ្ឋាភិបាលទីក្រុងព្យុយ៉ាងនិងត្រូវដួលរំលំជាមិនខានឡើយ។
ជាមួយគ្នានេះ លោក អូបាម៉ា នឹងជួបប្រជុំត្រីភាគី ដែលមានលោកស្រី ផាក ជិនហេ ប្រធានាធិបតី កូរ៉េខាងត្បូង និងលោក ស៊ិនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រី ដើម្បីលើកឡើងអំពី បញ្ហារបស់កូរ៉េខាងជើង (DPRK) នៅថ្ងៃព្រហស្បតិ៍្ត​ និងថ្ងៃសុក្រ ខាងមុខ​។ យោងតាមសេចក្តី ថ្លែងការណ៍មួយ ចេញពីសេតវិមាន បានឲ្យដឹងថា “នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ ភាគីនៃប្រទេសចំនួន ០៣ ដែលមានមេដឹកនាំ កំពូលៗចូលរួម នឹងជួបប្រជុំពិភាក្សា រួមគ្នាទទួលខុសត្រូវ បន្ទាប់ពី កូរ៉េខាងជើង បានគំរាមកំហែងមកលើ ដែនដី របស់ប្រទេសទាំងបី និងពិភពលោក ផងដែរ” ។
គេបានដឹងថា កូរ៉េខាងជើង ធ្លាប់បានសាកល្បង បាញ់គ្រាប់មីស៊ីល ដែលជាបច្ចេកវិទ្យាទំនើប របស់រដ្ឋាភិបាលនេះ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦កន្លងទៅ និងបានបាញ់គ្រាប់រ៉ុក្កែត រយៈចម្ងាយខ្លី មធ្យម និងវែងជាបន្តបន្ទាប់ ដែលនេះជាទង្វើមួយគឃ្លើននឹងការហាមប្រាម របស់ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិ ដែលបានកំណត់ ។
ព័ត៌មានថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានគំរាមវាយប្រហារ លើវិមានខៀវ របស់ប្រធានាធិបតី កូរ៉េខាងត្បូង និងមិនចុះញ៉ម នឹងមហាអំណាច ពិភពលោកឡើយ ៕

image

 

ដោយ​ មែវ​ សុធី

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print