​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ស្អាង​

ចែករំលែក៖

​ខេត្តកណ្ដាល៖​ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​ម៉ូតូ​ប៉ះ​ដៃចង្កូត​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ដ​ កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១A​ ស្ថិត​ក្នុងភូមិ​លេខ​៣​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​រួម​ជាមួយ​មធ្យោបាយ​ពាក់ព័ន្ធ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ដោយឡែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ចំណែកឯ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​មន្ដ្រី​នគរបាល​ចរាចរ​ណ៏​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ​ សិត​ សុខ​ឃី​ម​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ​លេខ​២​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​និ​ច​ ព​ណ៏​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1P-4733​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ​ ហេង​ សុខ​ហ៊ួ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ​លេខ​២​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​ ចំណែក​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 5A​ ជា​ប្រភេទ​រថយន្ដ​ក្រឡុក​ស៊ីម៉ង់​ត៏​បើកបរ​ដោយ​ឈ្មោះ​ ទូ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ឱ​ភា​សាំង​ ឃុំ​កណ្ដឹង​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​

សាក្សី​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ក្រឡុក​ស៊ីម៉ង់​ត៏​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១A​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈនោះ​បាន​ជ្រុល​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​ធ្វើ​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចូល​ក្រោម​រថយន្ដ​កិន​ធ្លាយ​ខួរ​ចេញ​មក​ក្រៅ​ស្លាប់​ភ្លាមៗ​ធ្វើ​ឲ្យ​អ្នកដំណើរ​ឃើញ​ហេតុ​ការ​ណ៏​រន្ធត់​ចិត្ដ​គ្រប់ៗ​គ្នា​ រីឯ​អ្នក​រួម​ដំណើរ​ជាមួយ​រង​របួសធ្ងន់​ ៕

IMG-20160329-WA0000

IMG-20160329-WA0004

IMG-20160329-WA0002

IMG-20160329-WA0003

IMG-20160329-WA0005

IMG-20160329-WA0001

ដោយ៖ ស្អាង​ជ័យ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print