ភ្នំពេញ៖ កម្លាំងនគរបានស្រះចកសហការជាមួយកម្លាំងនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញបានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Q-2625 ព្រមទាំងបុរស២នាក់ដែលគេសង្ស័យជាអ្នកលួចឡាន កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានជ្រោយចង្វា។
តាមប្រភពពីព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា បុរស២នាក់ដែលឃាត់ខ្លួននេះពាក់ព័ន្ធរឿងករណីយករថយន្តរបស់គេមកជិះ ហើយរថយន្តនោះត្រូវបានគេយកទៅបញ្ចាំក្នុងតម្លៃ៤០០០ដុល្លារ ដោយឡែនបុរសទាំង២នាក់នេះបានខ្ចីពីក្មួយរបស់គាត់យកទៅហូបការគេនៅឯខេត្តកំពង់ឆ្នាំង លុះត្រលប់មកពីហូបការរួចដល់ចំណុចគល់ស្ពានជ្រោយចង្វាក៏បានកាក់ស្ទាក់ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះឃាត់ខ្លួននៅនគរបាលប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសាកសួរ៕
ដោយ៖ ស ដារ៉ា
...