រថយន្តស៊េរីទំនើប អូឌី ម្ចាស់ស្រវឹងស្រាបើកបុករះម៉ូតូ៣គ្រឿង របួសស្រាល៣នាក់ សងថ្លៃព្យាបាលនិងខូចខាត៦៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ស៊េរីទំនើបម៉ាក ​អូឌី មួយគ្រឿង បើកបរដោយបុរសម្នាក់ស្ថិត​ក្នុងស្ថានភាព​ស្រវឹង បានរេចង្កតជ្រុលទៅ​បុករះម៉ូតូ៣គ្រឿងចំពី​ក្រោ​យ​ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយក៏ធ្វើឲ្យមនុស្សរងរបួសស្រាលផងដែរ​ ។

ហេតុការណ៍នេះបានបង្កឲ្យមានការភា្ញក់ផ្អើលកាលពីនៅវេលាម៉ោង​៦ និង​៤០នាទីព្រលប់​ ថ្ងៃ​ទី​២៨​ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ២១៧​ ក្បែរ​របងសាលា​បឋមសិក្សា​ភូមិ​ឬស្សី ស្ថិតក្នុងភូមិ​ឬស្សី​ សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មាន​ជ័​យ​​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ម៉ូតូដែលរងគ្រោះទាំង៣គ្រឿងនោះ ទី១ម៉ាកហុងដាឌ្រីម​​ ពណ៌ខ្មៅ ​ស៊េរី​ឆ្នាំ​២០១២​  ​ពាក់ស្លាកលេខ​ភ្នំពេញ​1BG​-1682 ទី២ម៉ាកហុង​ដា​ឌ្រី​ម ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់ស្លាកលេខ​កណ្ដាល​1I- 5973 និងទី៣ម៉ាក​ ហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ​ស៊េរី​ឆ្នាំ​២០១៣​ ពាក់ស្លាកលេខ​ភ្នំពេញ​1CZ-7243 ។

បើតាមសាក្សី​នៅ​​ក​ន្លែង​កើត​ហេតុ​ឱ្យដឹងដែរថា ករណីហេតុការណ៍គ្រោះថា្នក់ចរាចរណ៏នេះ គឺកើតឡើងស្របខណៈពេលគេឃើញ ម៉ូតូទាំង៣គ្រឿងខាងលើ​ដែលមាន​បុរស​៣​​នាក់​ ​កំពុង​​ឈប់សំច​ត​អង្គុយ​នៅលើម៉ូតូអែប និងសួនច្បា​រពុះចែកផ្លូវ​ក្នុង​ទិសដៅ​ពីត្បូងទៅជើង​ ​រង់ចាំ​ប្រពន្ធ​ទិញម្ហូប​នៅផ្សារដើមពោធិ៍ ។ ​ស្រាប់​តែ​បុរស​ម្នាក់​អា​យុ​៣០ឆ្នាំ​ បានបើករថយន្ត​ម៉ាក​ អូឌី​ ពណ៌ខ្មៅ​ ធ្វើ​ដំណើរតាមផ្លូវ​​២១៧​ ទិសដៅ​ស្របគ្នា​ក្នុង​ល្បឿន​លឿនហើយស្រវឹង​ បាន​រេចង្កូត​ទៅបុក​រះ​ម៉ូតូ​ទាំង៣គ្រឿង​នោះតែម្តង​ ។ បណ្តាលឲ្យ​មនុស្ស​រងរបួស​រលាត់ដៃជើង​ ស្រាល​ទាំង៣នាក់​ ចំណែក​ម៉ូតូ​រងការខូចខាតខ្លាំង​ចំនួន​២គ្រឿង​ ស៊េរី​ឆ្នាំ​ ២០​០​៨​ និង​២០១២ បាក់​គូទ​ក្រោយ​និង​ក្បាំង​ស្ទើរតែ​ទាំង​ស្រុង​ រីឯ​មួយគ្រឿង​ទៀត​ស៊េរី​២០១៣ខូចខាត​តិចតួច​ និង​រថយន្ត​ខ្ទេចផ្នែកខាងមុខ​ចំហៀង​ខាងឆ្វេង​ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ម៉ូតូ​ទាំង​៣គ្រឿង​បាន​ធ្វើការ​ចរចា​គ្នា​ជាមួយ​ខាងរថយន្ត​ ដោយខាង​រថយន្ត​សង់ទៅខាង​ម៉ូតូហុងដាឌ្រីមស៊េរី​ឆ្នាំ​២០១៣​ ចំនួន​៥០​ដុល្លារ​ ខាង​ម៉ូតូ​ហុងដាឌ្រីមស៊េរី​ឆ្នាំ​២០១២​ ចំនួន​៣៥០ដុល្លារ​ និង​ខាងម៉ូតូ​ហុងដាឌ្រីមស៊េរី​ឆ្នាំ​២០០៨​ ចំនួន​២៥០ដុល្លារ​ ដើម្បី​បញ្ចប់​រឿងនៅនឹង​កន្លែង​ ៕

IMG_6328

IMG_6329

IMG_6330

IMG_6331

IMG_6332

ដោយ៖ ជីម ភារ៉ា ដង្កោ

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print