រដ្ឋមន្ដ្រីការបរទេសអាល្លឺម៉ង់លោកFrank Walter Steinmejer កាលពីថ្ងៃ ទី២៧ ខែមីនា បានអំពាវនាវដល់ពល រដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងចៀសផុតពីការវាយប្រហារដោយក្រុម ភេរវករ។ ការប្រកាសខាងលើកើតឡើង ចំពេលដែលក្រុមភេរវករបង្កើនការវាយ ប្រហារនៅក្នុងតំបន់អឺរ៉ុប ។
មន្ដ្រីសន្ដិសុខអាល្លឺម៉ង់ និងអឺរ៉ុប កំពុងប្រឈមមុខនឹងការវាយប្រហារយ៉ាង ខ្លាំងពីក្រុមភេរវកម្មក្រោយពេលមានក្រុម ភេរវកររហូតដល់ទៅ៤០០នាក់បានចូល ដល់ទឹកដីអឺរ៉ុប។ ប្រទេសបែលហ្ស៊ិកក៏ បានផ្អាកការដង្ហែក្បួនព្យុហយាត្រាប្រឆាំង ព្រោះតែការភ័យខ្លាចក្រែងមានការវាយប្រហារភេរវកម្ម ។
កន្លងមកបណ្ដាញព័ត៌មាន Haber- turk ផ្សាយថា ក្រុមអ៊ិែស្លាមបង្កើតរដ្ឋ មានបំណងវាយប្រហារភេរវកម្មទៅលើជនជាតិរុស្ស៊ី និងអ៊ីស្រាអែលដែលរស់ នៅ៩ប្រទេសក្នុងតំបន់អឺរ៉ុប ។
កន្លងមកថ្មីៗនេះបារាំងក៏បានចាប់ខ្លួនភេរវករម្នាក់មានឈ្មោះ Reda Kriket អាយុ៣៤ឆ្នាំ ជនជាតិបារាំង។ តាមការ រាយការណ៍ជាបឋមគឺជននេះជាមេខ្លោងម្នាក់ដ៏សំខាន់នៅក្នុងក្រុមភេរវកម្មដែល បានធ្វើសកម្មភាពដ៏សាហាវកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស។ ប៉ូលិសទើបបានប្រាប់ឱ្យដឹងថា កាល ពីខែកក្កដា ឆ្នាំ២០១៥ ជនឈ្មោះ Reda Kriket នេះត្រូវបានតុលាការបែលហ្ស៊ិក ធ្លាប់កាត់ទោសដោយកំបាំងមុខជាមួយនឹងជនឈ្មោះ Abdelhamid Abaaoud ដែលជាមេខ្លោងរៀបចំភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា ហើយដែលត្រូវប៉ូលិសបារាំង បាញ់សម្លាប់៥ថ្ងៃក្រោយមក។ កាលនោះ តុលាការបែលហ្ស៊ិកបានកាត់ទោសមនុស្ស ២៨នាក់ពីបទជាប់ពាក់ព័ន្ធនឹងបណ្ដាញ បញ្ជូនមនុស្សឱ្យទៅបម្រើក្រុមជីហាដអង្គ ការរដ្ឋអ៊ិកស្លាមនៅស៊ីរី។ យោងតាមការ ស៊ើបអង្កេតកន្លងមករបស់អាជ្ញាធរបែល ហ្ស៊ិក និងបារាំង គឺជនឈ្មោះ Reda Kriket នេះមានតួនាទីជាអ្នកចែកចាយ លុយនៅក្នុងបណ្ដាញភេរវកម្មអ៊ិកស្លាម ហើយបើតាមការផ្សាយរបស់ទូរទស្សន៍បារាំង BFM បានឱ្យដឹងថា ជនឈ្មោះ សាលាអាប់ដេស្លាមដែលគេចាប់ខ្លួនបាន កាលពីថ្ងៃទី១៨ ខែមីនា មុននេះនៅទីក្រុង ប្រ៊ុចសែល បាននិយាយប្រាប់អ្នកសួរ ចម្លើយថា គឺជន Reda Kriket នេះហើយ ដែលជាអ្នកទទួលខុសត្រូវធំក្នុងការចាត់ចែងរៀបចំភេរវកម្មនៅទីក្រុងប៉ារីស ថ្ងៃទី១៣ ខែវិច្ឆិកា។ ការចាប់ខ្លួននេះជា លទ្ធផលតាមដានយ៉ាងសម្ងាត់របស់ប៉ូលិស បារាំងអស់រយៈពេលជាច្រើនសបា្ដហ៍ មកហើយ ហើយត្រូវបានលោករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃបារាំងប្រកាសថា ជា ជោគជ័យដ៏ធំក្នុងការបង្ក្រាបបណ្ដាញភេរ វកម្មអ៊ិផស្លាមនេះ ព្រោះមិនត្រឹមតែជន នេះជាមនុស្សសំខាន់ក្នុងបណ្ដាញភេរវកម្ម ទេ តែគឺជននេះកំពុងតែរៀបគម្រោង ភេរវកម្មថ្មីបន្ថែមទៀត ដោយសារតែ គេបានរឹបអូសនៅផ្ទះលាក់ខ្លួនរបស់ជន នេះនូវអាវុធ និងសម្ភារជាច្រើនដែល នឹងត្រូវប្រើប្រាស់ក្នុងការផលិតគ្រាប់ បែក ។
ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានការរុញ បន្ទុក បន្ទោសគ្នាទៅវិញទៅមក។ រដ្ឋ មន្ដ្រីបារាំងម្នាក់បាននិយាយថា មកពី អាជ្ញាធរបែលហ្ស៊ិកប្រហែសពេក មើល ស្រាលពួកជីហាដបណ្ដោយឱ្យតំបន់ម៉ូលិន បេក ក្លាយជាសំបុករបស់ពួកនេះ ហើយ សូម្បីក្នុងផ្ទៃក្នុងរដ្ឋាភិបាលបែលហ្ស៊ិក ក៏មានការបន្ទោសគ្នាដែរ។ រដ្ឋមន្ដ្រី បែលហ្ស៊ិកពីររូបបានសុំលាលែងពីតំណែង តែត្រូវបានលោកនាយករដ្ឋមន្ដ្រីបដិសេធ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺក្រុម ភេរវកម្មគ្រប់គ្រងបានទីតាំងបរមាណូ គឺមនុស្សជាតិនឹងប្រឈមនូវសោកនាដកម្មជាមិនខាន។ នាយកភ្នាក់ងារថាម ពលបរមាណូអន្ដរជាតិ AIEA លោក យូគីយ៉ា អាម៉ាណូ (Yukiya Amano) បានបញ្ចេញប្រតិកម្មជាលើកទីមួយទាក់ទងនឹងបញ្ហាភេរវកម្មនេះថា ពិភពលោក នេះគួរតែត្រៀមខ្លួនការពារប្រឈមនឹង គ្រោះភេរវកម្មនុយក្លេអ៊ែរ។ គេមិនអាច ធានាបានទាំងស្រុងថា នឹងគ្មានការបង្ក ភេរវកម្មនុយក្លែអ៊ែរបានឡើយ ។
ភេរវនិយមរីកសុសសាយ លទ្ធភាពនៃ ការប្រើនុយក្លេអ៊ែរក្នុងភេរវកម្មក៏មិន អាចច្រានចោលបានទាំងស្រុងដែរ នេះ ជាការគូសបញ្ជាក់របស់លោកអគ្គលេខា ធិការនៃភ្នាក់ងារថាមពលបរមាណូដែល បានទទូចឱ្យរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ដាច់ខាតត្រូវតែពង្រឹងសន្ដិសុខនុយ ក្លេអ៊ែរព្រោះការគំរាមកំហែងភេរវកម្មនុយក្លេអ៊ែរជាករណីពិតជាក់ស្ដែង ។
មានយន្ដហោះដ្រូនជាច្រើនគ្រឿបាន ហោះឆ្វែលលើមជ្ឈមណ្ឌលនុយក្លេអ៊ែរ បារាំងនារយៈពេលប៉ុន្មានខែចុងក្រោយ នេះ។ នៅពេលឆែកឆេរនិងរឹបអូសក្នុង ក្របខ័ណ្ឌអង្កេតភេរវកម្មទីក្រុងប៉ារីស ប៉ូលិសបែលហ្ស៊ិកបានរកឃើញខ្សែអាត់ វីដេអូជាច្រើនម៉ោងដែលមានគោលដៅលើឧស្សាហកម្មនុយក្លេអ៊ែរបែលហ្ស៊ិក។ ជាផែនការរបស់ក្រុមភេរវជនអត្ដឃាតដែលបានចុចបំផ្ទុះនៅអាកាសយានដ្ឋាន ប្រ៊ុចសែលកាលពីថ្ងៃអង្គារ។ ការភ័យ ខ្លាចមានការវាយប្រហារដោយផ្ទាល់លើ មជ្ឈមណ្ឌលនុយក្លេអ៊ែរមួយក្នុងចំណោមមជ្ឈមណ្ឌលជាង១.០០០អាចបណ្ដាល មកពីការលួចវត្ថ ធាតុដើមវិទ្យុសកម្ម។ នេះបើតាមការអះអាងរបស់លោក អា ម៉ាណូ ប្រធានភ្នាក់ងារថាមពលបរមាណូ អន្ដរជាតិ។ លោកបានឱ្យដឹងទៀតថា ក្នុង រយៈពេល២០ឆ្នាំ នេះមានករណីរត់ពន្ធ លួច និងបាត់គីមីដល់ទៅ២៨០ករណី ហើយនេះគ្រាន់ជាករណីដែលយើងដឹង។ មានធាតុភ្លុយតូនីញ៉ូមប៉ុនផ្លែក្រូចថ្លុង នោះគឺគ្រប់គ្រាន់សម្រាប់ផលិតជាគ្រាប់បែកអាតូមិចដែលអាចបង្កគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរបំផុត។ ម្យ៉ាងវិញទៀត ពួកភេរវករមានគ្រប់មធ្យោបាយមិនថា ជាសម្ភារសារធាតុគីមីឬបច្ចេកវិទ្យា អាចផលិតគ្រាប់បែកដោយមិនបាច់ ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឬភ្លុយតូនី ញ៉ូមក៏បាន។ លោក យូគីយ៉ា អាម៉ាណូ បានសន្យាថា នឹងលើកយកប្រធានបទ ទាក់ទងនឹងការគំរាមកំហែងភេរវកម្ម នុយក្លេអ៊ែរទៅជជែកជាមួយថ្នាក់ដឹកនាំជាង៥០ប្រទេសនៅទីក្រុងវ៉ាស៊ីនតោន ដែលនឹងធ្វើចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី១ ខែមេសា ដែលជាការផ្ដួចផ្ដើម អញ្ជើញរបស់លោក អូបាម៉ា ៕
ដោយ៖ម៉ែវ សាធី