លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះ ក្នុងនោះ ចាស់ជរាគ្មានទីពឹង កុមាកំព្រា ជនពិការ អ្នកផ្ទុកមេរោគនិងកើតជំងឺអេដស៍ ចំនួន៥៥៨គ្រួសារ ដែលមកពី ៥ឃុំ ២៦ភូមិ នៃស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោកនាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយសេចក្តីនឹករលឹកជាទីបំផុត។ ជាមួយគ្នានោះ លោកបានក្រើនរំឭក នូវសារសំខាន់ៗ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនប្រជាជនដូចជាៈ សូមកុំប្រើប្រាស់គ្រឿងញៀន និងសូមស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគអេដស៍មានផ្ទៃពោះ ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក ដើម្បីការពារ ការឆ្លងមេរោគអេដស៍ពីមាតាទៅទារកផងដែរ។

សូមបងប្អូនទាំងអស់កុំរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ និងជាពិសេសសូមបងប្អូនទាំងអស់ថែរក្សាទឹកទុកសម្រាប់ផ្គតផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ ពីព្រោះនូវរដូវប្រាំងឆ្នាំនេះ មានភាពក្តៅខ្លាំង និងមានការខ្វះខាត់ទឹកប្រើប្រាស់ក្នុងតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងក៏ដូចជាបណ្តាប្រទេស លើសកលលោកទាំងមូល។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា អាស្រ័យដោយមានភាពប្រឈមខ្លាំងពីបញ្ហាទឹកនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានខិតខំអំពាវនាវចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដើម្បីបានថវិកា ជួយជីកស្រះ និងផ្តល់អណ្តូងទឹកស្អាតជូនប្រជាជនតាមជនបទដាច់ស្រយ៉ាលដើម្បីបានទឹកស្អាតប្រើប្រាស់។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន អង្ករ ៣០គីឡូក្រាម, មីយើង ១កេស, ត្រីខ ១០កប៉ុង, ឃីត ១(សារុង មុង ភួយ ក្រមា) ក្នុងនោះ អង្ករ ជាអំណោយលោកឧកញ៉ា ឌី ប៉ូ រីឯសម្ភារៈជាអំណោយរបស់កាកបាទក្រហមកម្ពុជា តាមរយៈសប្បុរសជន៕

12919834_510641852471957_2957599462186093473_n

12919800_510641889138620_5693574084652341992_n

72332_510642102471932_8132717302922769031_n

12794627_510642005805275_5313260342890390082_n

10649463_510642069138602_8665696904916877797_n

12809714_510642025805273_7017379933248319644_n

12494774_510641979138611_2140943796018405590_n

ដោយ៖ សុខ ខេមរា

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print