​អឺរ៉ុប​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួនឯង​

ចែករំលែក៖

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​លោក​Frank​ Walter​ Steinmejer​ កាលពី​ថ្ងៃ​ ទី​២៧​ ខែមីនា​ បាន​អំពាវនាវ​ដល់​ពល​ រដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ខ្លួនឯង​ចៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ ភេរវ​ករ​។​ ការ​ប្រកាស​ខាងលើ​កើតឡើង​ ចំ​ពេល​ដែល​ក្រុម​ភេរវ​ករ​បង្កើន​ការ​វាយ​ ប្រហារ​នៅ​ក្នុង​តំបន់​អឺរ៉ុប​ ។​

​មន្ដ្រី​សន្ដិសុខ​អា​ល្លឺ​ម៉​ង់​ និង​អឺរ៉ុប​ កំពុង​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​យ៉ាង​ ខ្លាំង​ពី​ក្រុម​ភេរវកម្ម​ក្រោយ​ពេល​មាន​ក្រុម​ ភេរវ​ករ​រហូត​ដល់​ទៅ​៤០០​នាក់​បាន​ចូល​ ដល់​ទឹកដី​អឺរ៉ុប​។​ ប្រទេស​បែ​ល​ហ្ស៊ិ​ក​ក៏​ បាន​ផ្អាក​ការ​ដង្ហែ​ក្បួនព្យុហយាត្រា​ប្រឆាំង​ ព្រោះតែ​ការ​ភ័យ​ខ្លាចក្រែង​មានការ​វាយប្រហារ​ភេរវកម្ម​ ។​

​កន្លង​មក​បណ្ដាញ​ព័ត៌មាន​ Haber-​ turk​ ផ្សាយ​ថា​ ក្រុម​អ៊ិ​ែ​ស្លា​ម​បង្កើត​រដ្ឋ​ មាន​បំណង​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​ជនជាតិ​រុ​ស្ស៊ី​ និង​អ៊ី​ស្រា​អែ​ល​ដែល​រស់​ នៅ​៩​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ ។​

​កន្លង​មក​ថ្មីៗ​នេះ​បារាំង​ក៏​បាន​ចាប់ខ្លួន​ភេរវ​ករ​ម្នាក់​មានឈ្មោះ​ Reda​ Kriket​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​បារាំង​។​ តាម​ការ​ រាយការណ៍​ជាបឋម​គឺ​ជន​នេះ​ជា​មេខ្លោង​ម្នាក់​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​ភេរវកម្ម​ដែល​ បាន​ធ្វើ​សកម្មភាព​ដ៏​សាហាវ​កាលពី​ថ្ងៃ​ទី​ ១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុងប៉ារីស​។​ ប៉ូលិស​ទើបបាន​ប្រាប់​ឱ្យ​ដឹង​ថា​ កាល​ ពី​ខែកក្កដា​ ឆ្នាំ​២០១៥​ ជន​ឈ្មោះ​ Reda​ Kriket​ នេះ​ត្រូវ​បាន​តុលាការ​បែ​ល​ហ្ស៊ិ​ក​ ធ្លាប់​កាត់ទោស​ដោយ​កំបាំង​មុខ​ជាមួយនឹង​ជន​ឈ្មោះ​ Abdelhamid​ Abaaoud​ ដែល​ជា​មេខ្លោង​រៀបចំ​ភេរវកម្ម​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ហើយ​ដែល​ត្រូវ​ប៉ូលិស​បារាំង​ បាញ់​សម្លាប់​៥​ថ្ងៃ​ក្រោយមក​។​ កាលនោះ​ តុលាការ​បែ​ល​ហ្ស៊ិ​កបាន​កាត់ទោស​មនុស្ស​ ២៨​នាក់​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ បញ្ជូន​មនុស្ស​ឱ្យទៅ​បម្រើ​ក្រុម​ជី​ហា​ដ​អង្គ​ ការ​រដ្ឋ​អ៊ិ​ក​ស្លា​ម​នៅ​ស៊ី​រី​។​ យោង​តាម​ការ​ ស៊ើបអង្កេត​កន្លង​មក​របស់​អាជ្ញាធរ​បែ​ល​ ហ្ស៊ិ​ក​ និង​បារាំង​ គឺ​ជន​ឈ្មោះ​ Reda​ Kriket​ នេះ​មាន​តួនាទី​ជា​អ្នក​ចែកចាយ​ លុយ​នៅ​ក្នុង​បណ្ដាញភេរវកម្ម​អ៊ិ​ក​ស្លា​ម​ ហើយ​បើ​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​បារាំង​ BFM​ បានឱ្យ​ដឹង​ថា​ ជន​ឈ្មោះ​ សាលា​អាប់​ដេ​ស្លា​ម​ដែល​គេ​ចាប់ខ្លួន​បាន​ កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ មុន​នេះ​នៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ បាន​និយាយ​ប្រាប់​អ្នក​សួរ​ ចម្លើយ​ថា​ គឺ​ជន​ Reda​ Kriket​ នេះ​ហើយ​ ដែល​ជា​អ្នក​ទទួលខុសត្រូវ​ធំ​ក្នុង​ការ​ចាត់ចែង​រៀបចំ​ភេរវកម្ម​នៅ​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​។​ ការ​ចាប់ខ្លួន​នេះ​ជា​ លទ្ធផល​តាមដាន​យ៉ាង​សម្ងាត់​របស់​ប៉ូលិស​ បារាំង​អស់​រយៈពេល​ជា​ច្រើន​សបា្ដហ៍​ មក​ហើយ​ ហើយ​ត្រូវ​បាន​លោក​រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​បារាំង​ប្រកាស​ថា​ ជា​ ជោគជ័យ​ដ៏​ធំ​ក្នុង​ការ​បង្ក្រាប​បណ្ដាញ​ភេរ​ វ​កម្ម​អ៊ិ​ផ​ស្លា​ម​នេះ​ ព្រោះ​មិន​ត្រឹមតែ​ជន​ នេះ​ជា​មនុស្ស​សំខាន់​ក្នុង​បណ្ដាញភេរវកម្ម​ ទេ​ តែ​គឺ​ជន​នេះ​កំពុង​តែ​រៀប​គម្រោង​ ភេរវកម្ម​ថ្មី​បន្ថែម​ទៀត​ ដោយសារ​តែ​ គេ​បាន​រឹបអូស​នៅផ្ទះ​លាក់ខ្លួន​របស់​ជន​ នេះ​នូវ​អាវុធ​ និង​សម្ភារ​ជា​ច្រើន​ដែល​ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​ផលិត​គ្រាប់​ បែក​ ។​

​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​មានការ​រុញ​ បន្ទុក​ បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​។​ រដ្ឋ​ មន្ដ្រី​បារាំង​ម្នាក់​បាន​និយាយ​ថា​ មក​ពី​ អាជ្ញាធរ​បែ​ល​ហ្ស៊ិ​ក​ប្រហែស​ពេក​ មើល​ ស្រាល​ពួក​ជី​ហា​ដ​បណ្ដោយ​ឱ្យ​តំបន់​ម៉ូ​លិ​ន​ បេ​ក​ ក្លាយជា​សំបុក​របស់​ពួក​នេះ​ ហើយ​ សូ​ម្បី​ក្នុង​ផ្ទៃក្នុង​រដ្ឋាភិបាល​បែ​ល​ហ្ស៊ិ​ក​ ក៏​មានការ​បន្ទោស​គ្នា​ដែរ​។​ រដ្ឋមន្ដ្រី​ បែ​ល​ហ្ស៊ិ​ក​ពីរ​រូប​បាន​សុំ​លាលែង​ពី​តំណែង​ តែ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ដ្រី​បដិសេធ​។​

​យ៉ាងណា​ក៏​ដោយ​យើង​ត្រូវ​ទទួលស្គាល់​ ថា​ ថ្វីបើ​សំបុក​ធំ​របស់​ពួក​ភេរវ​ករ​ជី​ ហា​ដ​មាននៅ​តំបន់​ម៉ូ​លិ​ន​បេ​ក​មែន​ តែ​ មិនមែន​មាន​ន័យ​ថា​ វា​ជា​បញ្ហា​របស់​ បែ​ល​ហ្ស៊ិ​ក​តែ​ម្នាក់ឯង​ទេ​។​ ក្រុម​ភេរវ​ កម្ម​ជី​ហា​ដ​នេះ​ជា​បណ្ដាញ​រួម​ដែល​មាននៅ​ពាសពេញ​អឺរ៉ុប​ទាំងមូល​មិន​ថា​ នៅ​ បែ​ល​ហ្សិ​ក​ នៅ​ប៉ា​រី​ស​ ឬ​នៅ​ទីក្រុង​ឡុ​ង​ទេ​។​ ដូច្នេះ​វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​អឺរ៉ុប​ ទាំងអស់​ចាប់ដៃ​គ្នា​សហការ​គ្នា​ក្នុង​កិច្ចការ​បង្ក្រាប​បណ្ដាញ​ដ៏​ព្រៃផ្សៃ​នេះ​។​ បើ​ យើង​ក្រលេក​មើល​ហេតុការណ៍​កន្លង​ មកនេះ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​ អាជ្ញា​ ធរ​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ធ្វើការ​អត់​ផ្ដល់​ដំណឹង​ឱ្យ​គ្នា​ទេ​ មួយ​ចាប់​ មួយទៀត​លែង​ មួយ​ដឹង​ថា​ជា​មនុស្ស​ គ្រោះថ្នាក់​ តែ​មិន​ជួយ​ប្រាប់​គ្នា​ ។​

​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​គឺ​ក្រុម​ ភេរវកម្ម​គ្រប់គ្រង​បាន​ទីតាំង​បរមាណូ​ គឺ​មនុស្សជាតិ​នឹង​ប្រឈម​នូវ​សោកនាដកម្ម​ជា​មិន​ខាន​។​ នាយក​ភ្នាក់ងារ​ថា​ម​ ពល​បរមាណូ​អន្ដរជាតិ​ AIEA​ លោក​ យូគី​យ៉ា​ អា​ម៉ា​ណូ​ (Yukiya​ Amano)​ បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ទី​មួយ​ទាក់ទង​នឹង​បញ្ហា​ភេរវកម្ម​នេះ​ថា​ ពិភពលោក​ នេះ​គួរតែ​ត្រៀមខ្លួន​ការពារ​ប្រឈម​នឹង​ គ្រោះ​ភេរវកម្ម​នុយក្លេអ៊ែរ​។​ គេ​មិន​អាច​ ធានា​បាន​ទាំងស្រុង​ថា​ នឹង​គ្មាន​ការ​បង្ក​ ភេរវកម្ម​នុយ​ក្លែ​អ៊ែ​របា​ន​ឡើយ​ ។​

​ភេរវ​និយម​រីក​សុសសាយ​ លទ្ធភាព​នៃ​ ការ​ប្រើ​នុយក្លេអ៊ែរ​ក្នុង​ភេរវកម្ម​ក៏​មិន​ អាច​ច្រានចោល​បាន​ទាំងស្រុង​ដែរ​ នេះ​ ជា​ការ​គូសបញ្ជាក់​របស់​លោក​អគ្គ​លេខា​ ធិ​ការ​នៃ​ភ្នាក់ងារ​ថាមពលបរមាណូ​ដែល​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទាំងអស់​ដាច់ខាត​ត្រូវ​តែ​ពង្រឹង​សន្ដិសុខ​នុយ​ ក្លេ​អ៊ែ​រ​ព្រោះ​ការ​គំរាមកំហែង​ភេរវកម្ម​នុយក្លេអ៊ែរ​ជា​ករណី​ពិត​ជាក់ស្ដែង​ ។​

​មាន​យន្ដហោះ​ដ្រូ​ន​ជា​ច្រើន​គ្រឿ​បាន​ ហោះ​ឆ្វែល​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ បារាំង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ នេះ​។​ នៅ​ពេល​ឆែកឆេរ​និង​រឹបអូស​ក្នុង​ ក្របខ័ណ្ឌ​អង្កេត​ភេរវកម្ម​ទី​ក្រុងប៉ារីស​ ប៉ូលិស​បែ​ល​ហ្ស៊ិ​កបាន​រក​ឃើញ​ខ្សែអាត់​ វី​ដេ​អូ​ជា​ច្រើន​ម៉ោង​ដែល​មាន​គោលដៅ​លើ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​បែ​ល​ហ្ស៊ិ​ក​។​ ជា​ផែនការ​របស់​ក្រុម​ភេរវជន​អត្ដឃាត​ដែល​បាន​ចុច​បំផ្ទុះ​នៅ​អាកាសយានដ្ឋាន​ ប្រ៊ុ​ច​សែ​ល​កាលពី​ថ្ងៃ​អង្គារ​។​ ការ​ភ័យ​ ខ្លាច​មានការ​វាយប្រហារ​ដោយ​ផ្ទាល់​លើ​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ជាង​១.០០០​អាច​បណ្ដាល​ មក​ពី​ការ​លួច​វត្ថ​ ធាតុ​ដើម​វិទ្យុសកម្ម​។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ អា​ ម៉ា​ណូ​ ប្រធាន​ភ្នាក់ងារ​ថាមពលបរមាណូ​ អន្ដរជាតិ​។​ លោក​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ រយៈពេល​២០​ឆ្នាំ​ នេះ​មាន​ករណី​រត់ពន្ធ​ លួច​ និង​បាត់​គីមី​ដល់​ទៅ​២៨០​ករណី​ ហើយ​នេះ​គ្រាន់​ជា​ករណី​ដែល​យើង​ដឹង​។​ មាន​ធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម​ប៉ុន​ផ្លែ​ក្រូចថ្លុង​ នោះ​គឺ​គ្រប់គ្រាន់​សម្រាប់​ផលិត​ជា​គ្រាប់បែក​អា​តូ​មិច​ដែល​អាច​បង្ក​គ្រោះ​មហន្ដរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​។​ ម្យ៉ាងវិញទៀត​ ពួក​ភេរវ​ករ​មាន​គ្រប់​មធ្យោបាយ​មិន​ថា​ ជា​សម្ភារ​សារធាតុ​គីមី​ឬ​បច្ចេកវិទ្យា​ អាច​ផលិត​គ្រាប់បែក​ដោយ​មិនបាច់​ ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ឬ​ភ្លុ​យ​តូ​នី​ ញ៉ូ​ម​ក៏​បាន​។​ លោក​ យូគី​យ៉ា​ អា​ម៉ា​ណូ​ បាន​សន្យា​ថា​ នឹង​លើកយក​ប្រធានបទ​ ទាក់ទង​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ នុយ​​ក្លេ​អ៊ែ​រ​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ជាង​៥០​ប្រទេស​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ដែល​នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមីនា​ ដល់​ ថ្ងៃ​ទី​១​ ខែមេសា​ ដែល​ជា​ការ​ផ្ដួចផ្ដើម​ អញ្ជើញ​របស់​លោក​ អូ​បា​ម៉ា​ ៕​

168056

ដោយ៖ម៉ែ​វ​ សា​ធី​

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print