ភ្នំពេញ, នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥នាក់ រស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តកំពង់ធំ។
១-លោកយាយ ម៉ែន នឹម ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
២-លោកយាយ ជុំ ធីម ព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិបញ្ជាលា ឃុំគោល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ
៣-លោកយាយ ទិត ហៀត ព្រះជន្ម ១០១ឆ្នាំ ភូមិចារជុំ
ឃុំ សំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។
៤-លោកយាយ ញឹក ខាត់ ព្រះជន្ម ១០៣ឆ្នាំ ភូមិចារជុំ
ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
៥-លោកតា លឹម ហេង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ ទាំង ៥នាក់ នាពេលនេះ គឺម្នាក់ៗ ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៥,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៤,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
រហូតដល់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥២៨នាក់ (ឆ្លងសហគមន៌: ៣៤០ និង នាំចូល: ១៨៨) និងមានជាសះស្បេីយ ៤៤៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៥៨២៨ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩១១៣១នាក់ និង ស្លាប់ថ្មី ១៣នាក់ សរុបស្លាប់ ១៩៧០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2146505 ស្មេីនឹង 127012 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ, សុខ ខេមរា