ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារអូឌឹម ដែលស្ថិតក្នុងភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន១១៥នាក់ជាលទ្ធផលអវិជ្ជមាន។
អាជ្ញាធរបានឱ្យដឹងថា ដោយសារតែមានអ្នកជំងឺកូវីដ១៩បានមកដេីរទិញម្ហូបនៅទីនោះទេីបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងជំងឺកូវី១៩ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះមកយកសំណាកអាជីវករផ្សារដេីម្បីរកជំងឺកូវីដ១៩ និងទប់ស្កាត់ការីករាលដាលបន្តទៀត ជាលទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់ ធ្វេីឱ្យបងប្អូនអាជីវកសប្បាយចិត្តរីករាយនិងបន្តការលក់ដូររកទទួលទានទៅមុខទៀត។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សូមផ្តាំផ្ញេីទៅបងប្អូនទាំងអស់សូមថែរក្សាសុខភាព និងនុវត្តតាមវិធានការក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ជាពិសេសអនុសាស្ត្ររបស់សម្តេចតេជោ ៣ការពារ ៣កុំ ៕
ដោយ៖សុខាសែនជ័យ