ចុះយកសំណាកអាជីវករផ្សារអូឌឹមមនុស្សចំនួន១១៥នាក់លទ្ធផលអវិជ្ជមានទាំងអស់

ចែករំលែក៖

​ ភ្នំពេញ​៖  កាលពីព្រឹកថ្ងៃទី៧ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារអូឌឹម​ ដែលស្ថិតក្នុងភូមិអូឌឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ចំនួន១១៥នាក់ជាលទ្ធផលអវិជ្ជមាន។

អាជ្ញាធរបានឱ្យដឹងថា​ ដោយសារតែមានអ្នកជំងឺកូវីដ១៩បានមកដេីរទិញម្ហូបនៅទីនោះទេីបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងជំងឺកូវី១៩​ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះមកយកសំណាកអាជីវករផ្សារដេីម្បីរកជំងឺកូវីដ១៩​ និងទប់ស្កាត់ការីករាលដាលបន្តទៀត​ ជាលទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់​ ធ្វេីឱ្យបងប្អូនអាជីវកសប្បាយចិត្តរីករាយនិងបន្តការលក់ដូររកទទួលទានទៅមុខទៀត។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ សូមផ្តាំផ្ញេីទៅបងប្អូនទាំងអស់សូមថែរក្សាសុខភាព​ និងនុវត្តតាមវិធានការក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន​ ជាពិសេសអនុសាស្ត្ររបស់សម្តេចតេជោ​ ៣ការពារ​ ៣កុំ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print