រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ១៤៩១នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់  ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta 

ចែករំលែក៖

ភ្នំពេញ,រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ១៤៩១នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 បានគូសបញ្ជាក់ថា, នៅថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ រោងចក្រកាត់ដេរសម្លៀកបំពាក់ ម៉ាវ៉ល ហ្គាមិន ឯ.ក ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta

មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ក្នុងចំណោម កម្មករ/កម្មការិនី ១៤៩១នាក់។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print