លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force

ចែករំលែក៖

ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ។

សូមជម្រាបជូនថា, លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលប្រតិបត្តិការការងាររបស់ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន និងក្រុមការងារ GCNP-GDI-FBI Task Force។

ក្នុងកិច្ចប្រជុំ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាកោតសរសើរដល់កម្លាំងជំនាញដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យទទួលបានលទ្ធផលល្អប្រសើរក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងការកោតសរសើរ លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដល់កម្លាំងជំនាញ ដើម្បីឲ្យការអនុវត្តភារកិច្ចរឹតតែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print