លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងខេត្តកណ្តាល !

ចែករំលែក៖

ខេត្តកណ្តាល, នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នឹងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងខេត្តកណ្តាល ដែលបានប្រារព្ធពិធីនៅមន្ទីរពេទ្យបង្អែក ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៦,៣៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៥,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។
រហូតដល់ ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥៩៦នាក់​ (ឆ្លងសហគមន៌​:​ ​​៤១៩ និង​ នាំចូល:​ ១៧៧) និងមានជាសះស្បេីយ​ ៣៩៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៦៩៣៥ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩២០១៥​នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៦នាក់​ សរុប​ស្លាប់ ១៩៨៧នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2160840 ស្មេីនឹង​ 127860 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print