លោក ម៉ុក ច័ន្ទករុណា៖​ ដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់ នៅសង្កាត់ផ្សារថ្មី៣

ចែករំលែក៖

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៩​និង០០នាទី បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់ ស្ថិតនៅផ្ទះលេខ៦៨ ផ្លូវ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោក ម៉ុក ច័ន្ទករុណា​ បានឱ្យដឹងថា​ ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ផ្ទះល្វែងបានធ្វើការរុះរើដំបូលរួចរាល់ដោយផ្ទះមានសភាពទ្រុឌទ្រោម ។

ជាក់ស្ដែង​ក្រុមការងារបានណែនាំដូចខាងក្រោម៖
១. គូភាគីត្រូវថតសភាពផ្ទះដើមមុនធ្វើការរុះរើបន្ត និងរក្សាទុករូបភាពរៀងខ្លួនទុកជាភស្តុតាង ។
២. ភាគីម្ចាស់ផ្ទះលេខ៦៨ ( ក្បាលដីលេខ១៤០ ) ត្រូវធានាជួសជុលសងរាល់ការខូចខាត ផ្ទះលេខ៦៤E0,E1 និងផ្ទះលេខ៦៦ ដែលរងផលប៉ះពាល់ពីការរុះរើផ្ទះលេខ៦៨ ។
៣. ភាគីម្ចាស់ផ្ទះលេខ៦៨ ( ក្បាលដីលេខ១៤០ ) ត្រូវរុះរើផ្ទះដោយប្រើម៉ូទ័រកាត់ ហាមដំ ឬ ប្រើអេស្កាកាយបុកកម្ទេច ។
៤. ភាគីម្ចាស់ផ្ទះលេខ៦៨ ( ក្បាលដីលេខ១៤០ ) ត្រូវបំពេញបែបបទស្នើសុំច្បាប់រុះរើផ្ទះឲ្យបានត្រឹមត្រូវជាមុនសិន ។
៥. ក្នុងករណីម្ចាស់ផ្ទះលេខ៦៨ ( ក្បាលដីលេខ១៤០ ) មានបំណងសាងសង់, ជួសជុល ឫពង្រីកផ្ទៃក្រឡាត្រូវបំពេញបែបបទសុំច្បាប់ជាមុនសិន ។

ដោយ​ឡែក​កំណត់ហេតុនេះបានបញ្ចប់ នៅវេលាម៉ោង១០ព្រឹក​ថ្ងៃខែឆ្នាំដដែល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print