ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩ សហការជាមួយអាជ្ញាធរបានចុះយកសំណាកកម្មករកម្មការិនីរោងចក្រ អ៉ីស្ទេក ស្ថិតនៅ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ចំនួនសរុប១២០នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានម្នាក់ និងបន្តរកជំងឺបំប្លែងថ្មីDelta បន្តទៀត។
អាជ្ញាធរបានឱ្យដឹងថា កម្មករកម្មការិនីដែលត្រូវយកសំណាកមានចំនួន១២០នាក់ ប្រុស២០នាក់ ក្នុងនោះរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១នាក់ ភេទស្រី។
ដើម្បីសុវត្ថិភាព សូមបងប្អូនយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ៕
...
ដោយ៖សុខាសែនជ័យ