សូមចូលរួមរំលែកទុក្ខខេត្តស្វាយរៀងផងដែលមានអ្នកស្លាប់២នាក់ អ្នកជាសះស្បើយ៧នាក់ និងរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី១០នាក់នៅថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ សូមចូលរួមរំលែកទុក្ខជាមួយខេត្តស្វាយរៀងផងដែលបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់២នាក់, រក ឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១០នាក់ ស្រី៦នាក់ និងត្រេកអរចំពោះអ្នកជាសះស្បើយ៧នាក់ ស្រី៣នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១។

ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសពដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥.៥៩០នាក់ ស្រី៣.០៥១នាក់ ជាសះស្បើយចំនួន៥.២៩៩នាក់ស្រី២៩២១នាក់, អ្នកសម្រាកព្យាបាល

សរុប១៤៥នាក់ ស្រី៣៩នាក់ និងករណីស្លាប់ចំនួន១៣៨នាក់ ស្រី៨៨នាក់។

រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាព  អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print