តំណាង នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អញ្ជេីញទទួលជំនួយឱសថបុរាណចិន​ចំនួន​ ២០,០០០ប្រអប់ពីក្រុមហ៊ុនឌីណាមុិចហ្វាម៉ាត​ និងអុីលីញ !

ចែករំលែក៖

ភ្នំពេញ, នាព្រឹកថ្ងៃពុធ​ ២កេីត​ ខែភទ្របទឆ្នាំឆ្លូវ​ ត្រីស័ក​ ពស​ ២៥៦៥​ ត្រូវនិងថ្ងៃទី៨ខែ​ កញ្ញា​ ឆ្នាំ២០២១​ លោក ឧត្តមសេនីយ៍​ឯក​ តាន់​ សុវិជ្ជា​ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំង​ ផលិតផលក្លែងក្លាយ​ គ.ប.ផ.ក តំណាង នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានអញ្ជេីញទទួលជំនួយឱសថបុរាណចិន​ចំនួន​ ២០,០០០ប្រអប់ពីក្រុមហ៊ុមនឌីណាមុិចហ្វាម៉ាត​ និងអុីលីញ។

សូមបញ្ជាក់ថា, ពិធីទទួលជំនួយឱសថបុរាណចិន​ចំនួន​ ២០,០០០ប្រអប់ពីក្រុមហ៊ុនឌីណាមុិចហ្វាម៉ាត​ និងអុីលីញ នាឱកាសនោះមានការអញ្ជើញចូលរួមពី​បណ្ឌិតឱសថសាស្រ្ត​ ឯម​ វុឌ្ឍីន៍ ប្រធានមន្ទីរពិសោធន៍ និង​ លោក ឧត្តសេនីយ៍​ទោ​ ជាអនុសប្រធាលេខាធិការដ្ឋាន​ គ.ប.ផ.ក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមួយចំនួនទៀត ដោយមានការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍​ឯក​ តាន់​ សុវិជ្ជា ក្នុងនាម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងអំណរគុណជូនក្រុមហ៊ុនឌីណាមុិចហ្វាម៉ាត​ និងអុីលីញដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយជារួម និងដោយឡែកបានផ្ដល់ជូនឱសថបុរាណចិនចំនួន២០ម៉ឺនប្រអប់នាថ្ងៃនេះ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-19៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print