ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងតឹងរុឹង ដល់កម្លាំងនគរបាលទេចរណ៍ នគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ចុះផ្សព្វផ្សាយការណែនាំរបស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទៅដល់អ្នកធ្វើដំណើរតាមផ្លូវទឹកទាំងអស់ សូមផ្អាកការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលំហសមុទ្រ ផ្អាកការចេញទៅប្រកបរបរប្រជាការនេសាទនិងធ្វើការជម្រាបជូន ដំណឹងដល់ក្រុមគ្រួសារជាអ្នកនៅលើកគោក ឲ្យរកមធ្យោបាយ ដើម្បីផ្តល់ព័ត៌មានដល់ប្រជានេសាទរបស់យើង ដែលម៉ោងនេះ ពេលនេះ គាត់នៅក្នុងលំហសមុទ្រធ្វើការនេសាទ ឲ្យប្រញាប់ប្រញាល់ប្រើប្រាស់មធ្យោបាយរបស់គាត់ ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតអំពីការបង្កគ្រោះថ្នាក់ដោយខ្យល់រលកសមុទ្រធំៗ ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជានេសាទ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង សូមទូរស័ព្ទជាបន្ទាន់មកHotline ទាន់ហេតុការណ៍ រួមមាន៖
១-ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ 097 778 0008
២-អធិការដ្ឋាននគរបាលកោះរ៉ុង 011 200 331 016 436 696
៣-ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក 081 500 619
៤-ការិយាល័យនគរបាលទេសចរណ៍ 081 500 614 ៕ដោយ៖សហការី