វៀតណាមមានករណីស្លាប់ដោយកូវីដ-១៩ចំនួន៣៣៥នាក់និងឆ្លងថ្មីជាង១២ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃទី៨ខែកញ្ញាបានប្រកាសថាមានករណីស្លាប់ដោយកូវីដ-១៩ដល់ទៅ៣៣៥នាក់កេីនឡេីងនៅខេត្តក្រុងចំនួន១១ទូទាំងប្រទេស។

ចំណុចដែលចាប់អារម្មណ៍នេាះគឺមានអ្នកជំងឺធ្ងន់កេីនឡេីងខ្ពស់ជាងពេលមុន។ ក្នុងចំណោមអ្នកស្លាប់មានទីក្រុងហូជីមិញមាន២៦៨នាក់ខេត្តប៊ិញយឿង៨៣នាក់។ ក្រៅពីនេះនៅតាមបណ្ដាខេត្តផ្សេងៗក៏មានករណីធ្ងន់កេីនឡេីងដែរ។
តាមតួលេខអ្នកជំងឺធ្ងន់មាន៦.៤៧៩នាក់ក្នុងនេាះមានអ្នក
ជំងឺត្រូវប្រេីម៉ាសុីនជំនួយដកដង្ហេីមដោយអុកសុីហ្សែនមានជាង៤ពាន់នាក់។

ជាមួយគ្នានេះដែរក៏មានអ្នកឆ្លងកូវីដ-១៩ថ្មីនាថ្ងៃទី០៨ខែកញ្ញាមាន១២.៦៨០ពាន់នាក់ ក្នុងនេាះទីក្រុងហូជីមិញនិងខេត្តប៊ិញយឿងមានករណីឆ្លងជាង១០ពាន់នាក់។ជាមួយគ្នានេះក៏មានអ្នកជំងឺជាសះស្បេីយវិលត្រឡប់ទៅផ្ទះវិញមានជាង១៣ពាន់នាក់ដែរ។ ដូច្នេះក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងជំងឺថយចុះជាង១៥០០នាក់។
សរុបអ្នកឆ្លងនៅទូទាំងប្រទេសវៀតណាមគិតមកដល់ពេលនេះមាន៥៦៣.៦៧៦នាក់ឈរលំដាប់ទី៥០ក្នុងចំណោម២២២ប្រទេសនិងដែនដី។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមកដល់ថ្ងៃនេះវៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២៣.៥លានដូស ក្នុងនេាះពលរដ្ឋចាក់បាន១
ដូសមានជាង១៩.៨លាននិងពលរដ្ឋចាក់គ្រប់២ដូសមានចំនួនជាង៣.៧លាន។ក្រសួងសុខាភិបាលវៀតណាមបានបង្កេីនល្បឿននៃការចាក់វ៉ាក់សាំងឱ្យបានល្អនាពេលខាងមុខ៕ដោយ៖ធី រីណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print