រ៉ឺម៉កដឹកបន្លែគេចពីរ៉ឺម៉កមួយគ្រឿងទៀតរេចង្កូតទៅបុករថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បេីកបររ៉ឺម៉កដឹកបន្លែក្នុងល្បឿនលឿនគេចពីរ៉ឺម៉កដឹកបន្លែមួយគ្រឿងទៀតដែលត្រូវម៉ូតូបុកក៏រេចង្កូតទៅបុករថយន្តចំនួន២គ្រឿងដែលកំពុងឈប់ចាំស្តុបបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចស្តុបឃ្លាំងរំសេវ​ តាមបណ្តោយផ្លូវ៤៣០​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក​ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្ត២គ្រឿង​ ដោយមួយគ្រឿងម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BL 3979 និងមួយគ្រឿងទៀតម៉ាកតាកូម៉ា​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AX 7086 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីក្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏បានឈប់រងចាំភ្លេីងស្តុបពណ៌ខៀវ។

ប្រភពដដែលបានបន្តថា​ បន្ទាប់មកស្រាប់តែមានរ៉ឺម៉កដឹកបន្លែមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវ៤៣០​ ក្នុងទិសដៅពីលិចទៅកេីតលុះធ្វេីដំណេីរមកដល់ចំណុចកណ្តាលស្តុបស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងល្បឿនលឿនក៏ជ្រុលបុកចូលក្រោយរ៉ឺម៉ករងការខូចខាត។ ភ្លាមនោះក៏មានបុរសម្នាក់ទៀតបេីកបររ៉ឺម៉កដឹកបន្លែធ្វេីដំណេីរស្របជាមួយរថយន្តមកពីក្រោយវ៉ាបំណងបត់ឆ្លងផ្លូវទៅផ្លូវ៤៣០​ ហេីយបានគេចពីរ៉ឺម៉កនិងម៉ូតូគ្រោះថ្នាក់ខាងមុខក៏ទាញចង្កូតមកក្រោយវិញជ្រុលបុករថយន្តទាំង២គ្រឿងបណ្តាលឱ្យរងកាតខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុភាគីម៉ូតូនិងរ៉ឺម៉កដែលបុកគ្នាសម្រួលគ្នាទៅបាត់អស់​ ដោយឡែករថយន្តទាំង២គ្រឿងរួមទាំងរ៉ឺម៉កមួយគ្រឿងទៀតសម្របសម្រួកគ្នាមិនត្រូវទេីបសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print