ឥណ្ឌាព្យាយាមទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសាសនា

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលឥណ្ឌាបានខិតខំទប់ស្កាត់ពលរដ្ឋចូលរួមនៅក្នុងពិធីបុណ្យសាសនាដ៏ធំបំផុតដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ។ រដ្ឋាភិបាលបានព្រមានថា រលកកូវីដ-១៩ថ្មីនឹងផ្ទុះឡើងនៅទីក្រុងមុមបៃ ។
សារព័ត៌មាន Al Jazeera បានផ្សាយថា មន្ត្រីរដ្ឋាភិបាលបណ្តារដ្ឋ បានខិតខំទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នា ជាពិសេសនៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដកើនឡើងខ្ពស់ កាលពីខែមេសា និងខែឧសភា ដោយសារតែបុណ្យសាសនាផងដែរ។
លោកស្រី Kishori Pednkar អភិបាលក្រុងមុមបៃ បានព្រមានថា «រលកកូវីដ-១៩លើកទីបីនឹងមិនមកឡើយ តែវាបាននៅទីនេះស្រាប់»។
ចំណែកអភិបាលរដ្ឋ Maharashtra លោក Uddhav Thackeray បានលើកឡើងថា
«យើងនឹងរៀបចំពិធីបុណ្យនាពេលក្រោយ ប៉ុន្តែពេលនេះយើងផ្តល់អាទិភាពការពារសុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ»។
ពិធីបុណ្យ Ganesh Chaturthi របស់សាសនាហិណ្ឌូ ដែលជាសាសនាធំបំផុតនៅឥណ្ឌានឹងចាប់ផ្តើមឡើងនៅថ្ងៃទី១០ខែកញ្ញា ហើយអូសបន្លាយដល់ថ្ងៃទី១១ខែកញ្ញាទើបបញ្ចប់។ សាសនិកជាច្រើនបានជួបជុំគ្នាដើម្បីធ្វើពិធីសាសនាដែលជាហេតុបង្កឲ្យមានករណីឆ្លងកូវីដ-១៩ច្រើន។
រលកកូវីដ-១៩ នាពេលកន្លងមក ធ្វើឲ្យមន្ទីរពេទ្យឥណ្ឌាទាំងអស់ពេញណែន ហើយមានអ្នកស្លាប់ដល់ទៅ ២សែននាក់។ ការឆ្លងខ្លាំងដោយសារតែពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាធំបំផុតលើពិភពលោក ដោយមានពលរដ្ឋកាន់សាសនាហិណ្ឌូរហូតដល់ទៅជាង២៥លាននាក់ចូលរួម ។
នៅក្នុងរដ្ឋ Kerala មានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតាខ្ពស់កាលពីខែសីហា ក្រោយពេលពលរដ្ឋចូលរួមពិធីបុណ្យ Onam ។
ឥណ្ឌាជាប្រទេសមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក។ គិតមកដល់ថ្ងៃទី៩ខែកញ្ញា ឥណ្ឌាមានករណីឆ្លងសរុបដល់ទៅជាង ៣៣លាននាក់និងស្លាប់ជាង ៤៤១ពាន់នាក់៕ធី រីណា

មនុស្សម្នាជាច្រើនត្រលប់មកធ្វើពិធីដង្ហែររូបសំណាកព្រះ Ganesha នៅទីក្រុងបុមបៃ។ រូបថត៖ Rafiq Maqbool/AP

...

អ្នកកាន់សាសនាហិណ្ឌូជាច្រើនចូលរួមក្នុងការសាងសង់ប៉មមនុស្សដើម្បីរំលឹកដល់ថ្ងៃខួបកំណើតរបស់ព្រះគ្រឹស្នា រូបថត៖ ហ្វ្រង់ស័រម៉ាស្ការ៉េនហាស/រ៉យទ័រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print