លោកស្រីរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតជូន Dr. Daniel Alemu អ្នកដំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ចែករំលែក៖

ភ្នំពេញ, នៅទីស្តីការក្រសួងកិច្ចការនារី ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាត្តជូន Dr. Daniel Alemu អ្នកដំណាងរបស់អង្គការ UNFPA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ដែលលោកនឹងបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជានាពេលខាងមុខ។

លោកស្រីរដ្ឋមន្រ្តីមានប្រសាសន៍ថា ភាពជាដៃគួររបស់ អង្គការ UNFPA និងក្រសួងកិច្ចការនារីមានលក្ខណៈល្អប្រសើរ តាំងពីឆ្នាំ១៩៩៤មក។ UNFPA មានសកម្មភាពជាច្រើនដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក្នុងនោះ UNFPA ក៏បានចូលរួមជាមួយក្រសួងកិច្ចការនារីដូចជា ទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការរៀបចំគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ការអភិវឌ្ឍសមត្ថភាពរបស់យុវជន និងការផ្សព្វផ្សាយលើប្រព័ន្ធសង្គម។ លោកស្រី រដ្ឋមន្រ្តីក៏បាន ថ្លែងអំណរគុណចំពោះអង្គការ UNFPA ដែលបានជួយគាំទ្រដល់ក្រសួងកិច្ចការនារី និងនាពេលថ្មីៗ UNFPA ក៏បានធ្វើការប៉ាន់ប្រមាណមួយស្តីពី ផលប៉ះពាល់នៃវីរ៉ីសកូវីដ-19 លើអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា ។ ជាមួយគ្នានេះដែរ UNFPA បានគោរពភាពជាម្ចាស់របស់រាជរដ្ឋាភិបាល ព្រមទាំងមានភាពជឿជាក់មកលើការដឹកនាំរបស់ក្រសួងកិច្ចការនារី។

Dr. Daniel មានប្រសាសន៍ថា UNFPA មានតួនាទីជាអ្នកជួយជម្រុញ និងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ និងគោលនយោបាយដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ Dr.Daniel យល់ស្របជាមួយប្រសាសន៍លោកស្រីរដ្ឋមន្រ្តីដែលមានលើកឡើងពីភាពជាដៃគូររបស់ក្រសួងកិច្ចការនារី និង UNFPA។ លោកបានបន្ថែមថា ក្រសួងកិច្ចការនារីមាន ផែនការនារីរតនៈទី៥ គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សា ដែលជាមួលដ្ឋានដ៏រឹងមាំមួយ។ អ្វីដែលសំខាន់ ក្រសួងកិច្ចការនារីគួរគៀងគរដៃគូរពាក់ព័ន្ធនានាចូលរួមអនុវត្តជាមួយគ្នាដើម្បីសម្រេចផែនការសកម្មភាពនិងគោលនយោបាយទាំងអស់នោះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print