ពលរដ្ឋមានជីវភាពខ្វះខាត ដែលឆ្លងជំងឺកូវីដ-១៩ និងទើបតែបញ្ចប់នូវការធ្វើចត្តាឡីស័កចំនួន ២០គ្រួសារ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១​ ទទួល​អំណោយ​ពី​អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ​លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅរសៀល ថ្ងៃព្រហស្បតិ៍ ៣កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ​២០២១នេះ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ជនពិការ កម្មករ-កម្មការនី ដែល ទើបតែបានបញ្ចប់នូវការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ ចំនួន ២០ គ្រួសារ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងការចុះសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ,លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និង គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ទន្ទឹមនឹងនេះ លោកប្រធានអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័ខ្ពស់ ដោយថ្មីៗនេះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែរកំពង់មានការរីករាលដាលមេរោគកូវីដ-១៩ បម្លែងថ្មីប្រភេទ Delta ជាពិសេស សូមបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តាប់សារអប់រំនានារបស់ក្រសួង សុខាភិបាល គោរពអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល​ និង វិធានការ រដ្ឋបាលរាជធានីភ្នំពេញ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីចូលរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជំងឺកូវីដ-១៩​ ទាំងអស់គ្នា​ ។

ដោយឡែកអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង ១គ្រួសារៗទទួលបាន៖​ អង្ករ ៣០ គីឡូក្រាម​, មី ១កេស​ ,ទឹកសុទ្ធ ១កេស ,ត្រីខ ១យួរ ដើម្បីជួយសំរួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print