ភ្នំពេញ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) UNION OF YOUTH FEDERATIONS OF CAMBODIA (UYFC) គណៈកម្មាធិការកណ្តាល.ស.ស.យ.ក. ផ្ញើសាររំលែកទុក្ខ ជូនចំពោះ លោក ចាន់ យុត្ថា និងក្រុមគ្រួសារ
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងខ្ញុំផ្ទាល់ ពិតជាមាន ក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹងមរណភាពរបស់ ឧបាសិកា លឹម យីន កាលពីថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឧបាសិកា លឹម យីន គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និង ជីដូនប្រកបដោយ ព្រហ្មវិហារធម៌មួយរូបដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌។
ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកនិងក្រុមគ្រួសារ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា លឹម យីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមលោក ចាន់ យុត្ថា និងក្រុមគ្រួសារ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕
ដោយ, សិលា