មានក្រុមហ៊ុន អាមេរិកដល់ទៅជាង ៧៥% ដែលរងផលប៉ះពាល់ដោយសារតែការដំឡើងពន្ធនិងការដាក់ទណ្ឌកម្មពីអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។ សង្គ្រាមពាណិជ្ជកម្មប៉ះពាលយ៉ាងខ្លាំង ដល់សកម្មភាពផលិតនិងការរកស៊ី នៅក្នុងប្រទេសចិន។
បណ្តាក្រុមហ៊ុន អាមេរិក ដែលរកស៊ីនៅក្នុងប្រទេសចិន សង្ឃឹមថា ជំនួបកំពូលរវាងប្រធានាធិបតី ចូបៃឌិន និងប្រធានាធិបតី ស៊ីជីនពីង នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខគឺនៅក្នុងឆ្នាំ២០២១នេះ។ ចំណុចដែលបណ្តាក្រុមហ៊ុនអាមេរិកទន្ទឹងរងចាំនោះគឺ ជំនួបកំពូលដើម្បីលុបបំបាត់រនាំងពាណិជ្ជកម្ម ដែលបានបង្កើតឡើងសម័យលោកត្រាំ។
តាមលទ្ធផលស្ទង់មតីត្រូវបានមន្ទីរពាណិជ្ជកម្មអាមេរិក (Amcham)នៅក្នុងប្រទេសចិនបានប្រកាសនៅថ្ងៃទី ១០ខែកញ្ញាថា មានជាង ៦០ក្រុមហ៊ុនចង់ឲ្យដំណើរការឡើងវិញសេវាកម្ម ទិដ្ឋាការ (វីសា) សម្រាប់អ្នកជំនួញ និងគ្រួសារអ្នកជំនួញ ។ ពលរដ្ឋអាមេរិក ៤៧%ចង់ឲ្យលុបការដំឡើងពន្ធ និងពលរដ្ឋដល់ទៅ ២/៣ បានត្អូនត្អែថាសកម្មភាពអាជីវកម្មរបស់ខ្លួនរងផលប៉ះពាល់ខ្លាំងដោយសារតែការដំឡើងពន្ធរបស់អាមេរិកទៅលើទំនិញចិន។
បើទោះបីមានការដំឡើងពន្ធលើទំនិញអាមេរកក្តី ប៉ុន្តែវិស័យពាណិជ្ជកម្មអាមេរិកចិន ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២១បានកើនឡើងដល់ទៅ ៤០%បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះចិននាំចូលទំនិញពីអាមេរិកកើនឡើង ៥០,៤% ចំណែកការនាំទំនិញពីចិនទៅអាមេរិកកើនឡើង៣៦,៩%។
ការរំពឹងរបស់បណ្តាក្រុមហ៊ុនអាមេរិក កើតឡើងក្រោយពេលដែល ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាតាមទូរស័ព្ទ ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅ យុទ្ធសាស្ត្រទំនាក់ទំនងលូលំទូលាយ និងបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក លើបញ្ហាទាំងឡាយ ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ។
កិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទីនៅថ្ងៃ១០ខែកញ្ញានេះ គឺកិច្ចសន្ទនាជាលើកទី ២ រវាងមេដឹកនាំមហាយក្សសេដ្ឋកិច្ចទាំង ២ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក។
បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានបង្ហើបឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន និងលោក ស៊ី ជិនពីង ក៏បានពិភាក្សាគ្នាផងដែរ អំពីភាពចាំបាច់ក្នុងការបញ្ចៀសកុំឱ្យ ការប្រកួតប្រជែងគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំង ២ ធ្លាក់ចូលក្នុងជម្លោះប្រដាប់អាវុធ។ មន្ត្រីរូបនេះដដែលបានបន្ថែមថា កិច្ចសន្ទនានេះគឺផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺ COVID-19៕ដោយ៖ធី រីណា
ទង់ជាតិចិននិងអាមេរិកមុនសម័យប្រជុំស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិននៅទីក្រុងប៉េកាំងប្រទេសចិន រូបថត៖ AFP/VNA
ប្រធានាធិបតីចិនលោកស៊ីជីនពីង (ឆ្វេង) និងប្រធានាធិបតីអាមេរិកចូបៃដិន។ រូបថត៖ SCMP