លោក ហេង រតនា ទទួលជួបសម្ដែងការគួរសមនិងជម្រាបលា ពីសំណាក់លោក Koichi WATANABE នាយកគ្រប់គ្រងនៃក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ Idemitsu Saison Micro-Finance 

ចែករំលែក៖

ភ្នំពេញ,លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ បានថ្លែងថា, ខ្ញុំបានទទួលជួបសំដែងការគួរសមនិងជម្រាបលា ពីសំណាក់លោក Koichi WATANABE នាយកគ្រប់គ្រងនៃក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ Idemitsu Saison Micro-Finance ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អណត្តិនៅកម្ពុជា និងវិលត្រលប់ទៅប្រទេសជប៉ុនវិញ ។

នៅក្នុងអណត្តិរបស់លោក Koichi WATANABE រយ:ពេល៦ឆ្នាំនេះ​ លោកបានខិតខំពង្រីកអាជីវកម្មមីក្រូហិរញ្ញវត្ថុនេះពីការចាប់ផ្តេីមតែខេត្តបាត់ដំបងមួយមុនគេ​ រហូតមកដល់បច្ចុប្បន្ននេះពង្រីកបាន១៤ខេត្ត។ សូមបញ្ជាក់ថា​ ក្រុមហ៊ុនIdemitsu ជាក្រុមហ៊ុនប្រេងឥន្ទន:ដ៍ធំបំផុតមួយនៅប្រទេសជប៉ុន​ និងបានទទួលសិទ្ធិវិនិយោគប្រេងនៅកម្ពុជា​នៅតំបន់ប្រទាញប្រទង់គ្នារវាងកម្ពុជានិងថៃ។ ក្រុមហ៊ុននេះបានសហការជាមួយអង្គភាពសុីម៉ាក់ឱ្យជួយគាំទ្រការសិក្សាស្រាវជ្រាវក្នុងការដាំដំណាំដំឡូងមីនៅកម្ពុជានិងលទ្ធភាពវិនិយោគរោងចក្រផលិតប្រេងអេតាណុលពីដំបូងមីនៅកម្ពុជា។ ដោយក្តីព្យាយាមក្រុមហ៊ុននេះក៏មានចេតនាចូលរួមួយកសិករ​កម្ពុជា​ ហេីយមេីលឃេីញថាកសិករមួយចំនួនខ្វះទុនវិនិយោគ​ ទេីបក្រុមហ៊ុនផ្តួចផ្តេីមបង្កេីតមីក្រូហិរញ្ញវត្ថុកម្ពុជា​ នឹងសំដៅផ្តល់កម្ចីជូនកសិករខែ្មរ!

ខ្ញុំយល់ថា​ វាជាភារកិច្ចរបស់យេីងទាំងអស់គ្នាក្នុងការជួយកៀរគរក្រុមហ៊ុនវិនិយោគនានាចូលមករកសុីក្នុងព្រះរាជាណាចក្រនេះ​ ដេីម្បីបង្កេីតការងារនិងបង្កេីនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ! ៕

 

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print