ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីមន្រ្តីមូលដ្ឋាកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីស្រុកព្រៃនប់ កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ម្សិលមិញនេះ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន។
មន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងទៀតថា ជនសង្ស័យខាងលេីនេះ ទី១- ឈ្មោះ អ៊ុល ណូវ៉ា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅ ភូមិសំរុងចុងអូ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ និងទី២-ឈ្មោះ ហេង សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដូចគ្នា ទីលំនៅ ភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ១០ កញ្ចប់ ,ទូរស័ព្ទចំនួន ០៣គ្រឿង,ខ្សែដៃពណ៌ទង់ដែង ០២ខ្សែ ,ចិញ្ចៀនពណ៌ទង់ដែង ០២វង់, ប្រាក់រៀល ៧១៥០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បញ្ចូនទៅកាន់ការីយាល័យបទល្មេីសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕
ដោយ៖សហការី