សញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅក្នុងប្រទេសចិន

ចែករំលែក៖

ក្រោយរងផលប៉ះពាល់ដោយសារកូវីដ ១៩ នាពេលកន្លងមក ពេលនេះវិស័យទេសចរណ៍ក្នុងស្រុករបស់ចិនបានដំណើរការឡើងវិញ ទាំងស្រុង ខណៈចំនួនការកក់បន្ទប់សម្រាក់សម្រាប់ ថ្ងៃសម្រាប់សែនព្រះខែ កើនឡើងខ្ពស់មិនធ្លាប់មាន។
តាមតួលេខរបស់ Trip.com បានផ្សាយថា ក្រោយការរិតត្បិតធ្វើដំណើពីខេត្តមួយទៅកាន់ខេត្តមួយត្រូវបានលុបចោល ពលរដ្ឋចិនមានកក់សំបុត្រសម្រាប់ទេសចរណ៍ ក្នុងឱកាសបុណ្យសែនព្រះខែ នាពេលខាងមុខ។ ក្រុមហ៊ុនទេសចរណ៍ LY.com បានឲ្យដឹងថា តាមការវាយតម្លៃនឹងមានពលរដ្ឋចិនដល់ទៅ ៨០០លាននាក់នឹងធ្វើដំណើកម្សាន្តក្នុងឱកាសឈប់សម្រាក់បុណ្យសែនព្រះខែ។
តាមការផ្សាយរបស់ Trip.com Group ចាប់តាំងពីថ្ងៃទី ២៣ខែសីហា ដល់ថ្ងៃទី ៦ខែកញ្ញា ចំនួនពលរដ្ឋកក់សំបុត្រទេសចរណ៍ ឆ្លងខេត្ត កើនឡើងដល់ទៅ ៣៦៥%ក្នុងនោះ Tour ទេសចរណ៍ឯកជនកើនឡើងដល់ទៅ ៥៥០%។
ដូចគ្នានេះដែរ ចំនួនកក់បន្ទប់សណ្ឋាគារទៅកាន់តំបន់ទេសចរណ៍ ខេត្ត Hainan និង Sichuan កើនឡើង ៣២៣%និង ៥២៨% បើប្រៀបធៀបនឹង២សប្តាហ៍មុន។ ចំណែកការទិញសំបុត្រយន្តហោះធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កើនឡើង ៨ដងផងដែរបើប្រៀបធៀបនិង ២សប្តាហ៍មុននេះ។ ជាមួយគ្នានេះដែរ តម្លៃសំបុត្រយន្តហោះក៏បានកើនឡើង២០%ផងដែរ ។
តាមសារព័ត៌មាន SCMP បានផ្សាយថាចំនួនអ្នកទេសចរកក់បន្ទប់កើនឡើង បានបង្ហាញយ៉ាងច្បាស់ថា វិស័យទេសចរណ៍ក្នុងស្រុកបានដំណើរការឡើងវិញហើយ ក្រោយការផ្អាកដោយសារតែការឆ្លងវីរុសបំប្លែងថ្មី ដែលតា។ នៅពេលនេះការឆ្លងក្នុងសហគមន៍ប្រទេសចិនមិនមានឡើយ មានតែករណីនាំចូលពីក្រៅតែប៉ុណ្ណោះ៕ដោយ៖ធី រីណា

ឧស្សាហកម្មទេសចរណ៍ក្នុងស្រុករបស់ប្រទេសចិនបានងើបឡើងវិញជាបណ្តើរ ៗ ហើយបន្ទាប់ពីចំនួននៃការឆ្លងមេរោគ Covid-19 មានការថយចុះ។ រូបថត៖ រ៉យទ័រ

...

ប្រទេសចិនជិតឈានចូលដល់ថ្ងៃឈប់សម្រាកបុណ្យជាតិហើយ។ (រូបថត៖ THX)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print