អគ្គនាយកស៊ីម៉ាក់​៖​ ថ្ងៃទី១១​ កញ្ញា​ ឆ្នាំ២០២១​នេះ​ ជាខួបលេីកទី២០​(២០០១-២០២១)​ នៃការវាយប្រហារភេរវកម្មដោយប្រេីប្រាស់យន្តហោះដឹកអ្នកដំណេីរបុកអគារនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (សុីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១១ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២១​នេះ​ ជាខួបលេីកទី២០​(២០០១-២០២១)​ នៃការវាយប្រហារភេរវកម្មដោយប្រេីប្រាស់យន្តហោះដឹកអ្នកដំណេីរបុកអគារនៅសហរដ្ឋអាមេរិក។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហេង​ រតនា​ បានបញ្ជាក់ទៀតថា​ ការវាយប្រហារនេះប្រព្រឹត្តិឡេីងដោយពួកភេវរករចំនួន១៩នាក់ជាក្រុមសាសនាអុីស្លាមនិយមជ្រុលនៃក្រុមភេរវកម្មអៃកេដា​ (Al-Qaeda) បានចាប់ជំរិតយន្តហោះដឹកអ្នកដំណេីរចំនួន៤គ្រឿងដោយបេីកបំបុកអគារពាណិជ្ជកម្មពិភពលោកនៅក្រុងញូងយក​ បុកអាគារមន្ទីរបញ្ចកោណ​ (ក្រសួងការពារជាតិ)​ និងយន្តហោះមួយគ្រឿងទៀតធ្លាក់នៅរដ្ឋប៉ាន់សុីណាវៀ​។

គួរបញ្ជាក់ថា​ អំពេីភេវរកម្មនេះសម្លាប់មនុស្ស២៩៧៧នាក់​ និងប្រែក្លាយអគារពាណិជ្ជកម្មពិភពលោកដ៏ធំសម្បេីមជាតំបន់សូន្យ! សូមប្រឆាំងដាច់ខាតរាល់ទង្វេីភេរវកម្មដ៍ឃោរឃៅគ្រប់ទំរង់លេីលោកនេះ! សូមអរគុណសន្តិភាពនៅកម្ពុជា!​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print