អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែកញ្ញា​!​ មានចំនួន ៨៧ ករណី៖ឃាត់ខ្លួនមនុស្ស​ ២៨២នាក់​,ឃាត់រថយន្ត​ និងម៉ូតូ​សរុប​៤០គ្រឿង​ និងពិន័យជាប្រាក់ ចំនួន ៣,៤០០,០០០រៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។

​លោក​ គឹម​ សន្តិភាព​ បានបញ្ជាក់បន្ថែមថា​ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១០​ ខែកញ្ញា ឆ្នាំ២០២១៖​ កាអនុវត្តវិធានការច្បាប់មានចំនួន ៨៧ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ២៨២នាក់​
២.ឃាត់យានយន្ត (រថយន្ត​ ៨គ្រឿង​ និងម៉ូតូ​ ៣២គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ៣,៤០០,០០០រៀល។

គួរបញ្ជាក់ថា​ សម្រាប់​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩​ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៖
ចាប់​ពីអាយុ ១៨ឆ្នាំ ឡើងទៅបានចំនួន 97.03%​ ។ ចំណែក​អាយុ ចាប់​ពី១២​ ទៅដល់​ ១៧ឆ្នាំ បានចំនួន86.62%៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print