ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (សុីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ជាខួបលេីកទី២០(២០០១-២០២១) នៃការវាយប្រហារភេរវកម្មដោយប្រេីប្រាស់យន្តហោះដឹកអ្នកដំណេីរបុកអគារនៅសហរដ្ឋអាមេរិក។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហេង រតនា បានបញ្ជាក់ទៀតថា ការវាយប្រហារនេះប្រព្រឹត្តិឡេីងដោយពួកភេវរករចំនួន១៩នាក់ជាក្រុមសាសនាអុីស្លាមនិយមជ្រុលនៃក្រុមភេរវកម្មអៃកេដា (Al-Qaeda) បានចាប់ជំរិតយន្តហោះដឹកអ្នកដំណេីរចំនួន៤គ្រឿងដោយបេីកបំបុកអគារពាណិជ្ជកម្មពិភពលោកនៅក្រុងញូងយក បុកអាគារមន្ទីរបញ្ចកោណ (ក្រសួងការពារជាតិ) និងយន្តហោះមួយគ្រឿងទៀតធ្លាក់នៅរដ្ឋប៉ាន់សុីណាវៀ។
គួរបញ្ជាក់ថា អំពេីភេវរកម្មនេះសម្លាប់មនុស្ស២៩៧៧នាក់ និងប្រែក្លាយអគារពាណិជ្ជកម្មពិភពលោកដ៏ធំសម្បេីមជាតំបន់សូន្យ! សូមប្រឆាំងដាច់ខាតរាល់ទង្វេីភេរវកម្មដ៍ឃោរឃៅគ្រប់ទំរង់លេីលោកនេះ! សូមអរគុណសន្តិភាពនៅកម្ពុជា! ៕
ដោយ៖សហការី