ខេត្តស្ទឹងត្រែង៖ នៅម៉ោង ៥:00 ល្ងាចថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ តុលាការខេត្តបានសម្រេចឃុំខ្លួនអ្នកកាសែតទាំង៩ នាក់ ពាក់ព័ន្ធជំរឹតទារលុយ៤ពាន់ដុល្លារពីមេឈ្មួញដុះស្លែ រកស៉ីដឹកជញ្ចូនឈើផ្ទះចាស់មិនដែលថ្មី តាមរូបភាពឈើថ្មីត្រាំទឹក លើកឡើងដំដែកគោលបត់ លាបប្រេងម៉ាស៉ីនក្បាលកន្ទុយ និងរូបភាពយកឈើថ្មីមកកល់សំរាប់ធ្វើដូចផ្ទះហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀងឲ្យស្ងួតរួចរុះរើវិញ លើកដាក់ឡានហៅមន្ត្រីជំនាញមកវាស់វែងចេញច្បាប់ តាមអ្វីដែរអាចធ្វើទៅបាន នេះហើយគេហៅថាកន្ទេលធំបន្លំដេក ឆ្លៀតឱកាសឃុបឃិតគ្នាជាប្រព័ន្ធ។ ក្រោយការឃាត់ខ្លួនអ្នកកាសែត៩នាក់ខាងលើតាមពាក្យបណ្តឹងរបស់មេឈ្មួញដុះស្លែ មកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាំមកទីបញ្ចាការកងរាជអាវុធហត្ថខេត្ត តាមបញ្ជាឧត្តមសេនីយ៍ត្រីអៀង ចាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាំមកឃុំខ្លួនរយៈពេល៤៨ម៉ោងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។
ក្រោយការសាកសួរចម្លើយរបស់អយ្យការសាលាដំបូងខេត្តស្ទឹងត្រែង អស់រយ:ពេល២ថ្ងៃពេញ គឺថ្ងៃទី៩,១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ទើបតុលាការសម្រេចចោទប្រកាន់ចំនួនពីរករណី
១.ពីបទកំហែងយក
និងទី២.ពីបទជ្រៀតជ្រែកដោយខុសច្បាប់ចូលទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា៣៦៣-៣៦៤ និងមាត្រា៦០៩ នៃអយ្យការអមសសាលាដំបូងខេត្តស្ទឹងត្រែង ដោយចៅក្រមស៊ើបសួរលោកផុន វណ្ណា បានសម្រេចបញ្ចូនអ្នកកាសែតទាំង៩នាក់ ទៅឃុំខ្លួននៅពន្ធនាគារ កាំងមេម៉ាយបណ្ដោះអាសន្នរង់ចាំធ្វើការស៊ើបអង្កេតបន្ត។
សូមបញ្ជាក់ថាអ្នកកាសែតមាន គ្នាចំនួន៩នាក់ បើកបរមានរថយន្ត៣គ្រឿងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២១ កន្លងមកនេះ ត្រូវបានកងកម្លាំងអាវុធហត្ថខេត្ត ក្រោមបញ្ជាពីឧត្តមសេនីយ៍ ត្រីអៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បញ្ជាឲ្យឃាត់ខ្លួនអ្នកកាសែតខាងលើនៅលើកំណាត់ផ្លូវជាតិលេខ៩ ត្រង់ចំណុចផ្លូវបំបែកចូលជាំធំនៅមុខការ៉ាស់សាំង ស្ថិតក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
ការឃាត់ខ្លួនអ្នកកាសែតទាំងនោះ គឺធ្វើឡើងតាមបណ្តឹង របស់មេឈ្មួញរកស៊ីដុះស្លែជ្រកក្រោមស្លាកដឹកឈើផ្ទះចាស់ ដើម្បីឲ្យអាជ្ញាធរចេញលិខិតបន្លំភ្លែកមហាជននិងសមត្ថកិច្ច រួចហើយឲ្យរដ្ឋបាលព្រៃឈើចេញច្បាប់ បានធ្វើដំណើរទៅយ៉ាងរលូន ដោយទិញក្នុងតម្លៃធូរៗថ្លៃ ដឹកទៅលក់នៅស្រុកក្រោមវិញថ្លៃកប់ពពក។
គួររំលឹកថា: ក្រុមឈ្មួញរកស៊ីទិញឈើទាំងនោះចាស់វស្សាដុះស្លែ មិនតិចឆ្នាំនោះទេដោយបានច្បាប់ពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើឃុបឃិតគ្នាជាប្រព័ន្ធ ថាជាឈើទិញផ្ទះចាស់ សួរថាតើផ្ទះឯណាធ្វើហើយងាយរុះរើលក់វិញរាល់ថ្ងៃ ដឹកជញ្ជូនមិនចេះអស់នោះ ហើយរដ្ឋបាលព្រៃឈើអាចចេញច្បាប់ឲ្យពលរដ្ឋទាំងនោះ ចូលព្រៃអារឈើធ្វើផ្ទះហើយលក់ៗ នេះគ្រាន់ជាលេសរបស់មន្ត្រីជំនាញ អាចជាកន្ទេលធំបន្លំដេកតែប៉ុណ្ណោះ។
ក្រោយបែករឿងទើបមេឈ្មួញនោះប្តឹងចោទក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះថា ពួកគេបានជំរិតទារប្រាក់ចំនួន៤ពាន់ដុល្លារ តែធាតុពិតលុយក៏មិនបាន មានឈ្មោះជំរឹតទារប្រាក់ ជាប់ចោទពីបទកំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈទៅវិញ។ មិនខុសអីដូចពាក្យមួយនិយាយថា: មាត្រា១ពាន់ចោរ រួចខ្លួន ម្ចាស់មានទោសនោះទេ។
អ្នកកាសែតទាំង៩នាក់ក្រោយការឃាត់ខ្លួនបានបញ្ជូនទៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទកំហែងយក តែត្រូវអ្នកកាសែតទាំង៩នាក់នោះ នៅតែធ្វើការបដិសេធដដែល នេះជាល្បិចរបស់មេឈ្មួញដុះស្លែតែប៉ុណ្ណោះទេ៕
ដោយ៖ មាស សុផាត